ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​មូ​ស្គូ​ទទួលស្គាល់​ថា ជនជាតិ​រុ​ស្ស៊ី​ច្រើន​សិប​នាក់​ស្លា.ប់ ឬ​របួស

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ ក្រសួងការបរទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ទទួលស្គាល់​ថា ជនជាតិ​រុ​ស្ស៊ី ឬ​ជនជាតិ​នៃ​បណ្តា​អតីត​សាធារណរដ្ឋ​សូ​វៀត​ច្រើន​សិប​នាក់​បាន​ស្លាប់ ឬ​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ស៊ី​រី ។ យោង​តាម​ប្រភព​៣​ដែល​រ៉​យ​ទ័​រសាក​សួរ​ថា…

ប្រទេស​រុ​ស្ស៊ី​-​ប្រទេស​ស៊ី​រី ៖ ក្រសួងការបរទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ទទួលស្គាល់​ថា ជនជាតិ​រុ​ស្ស៊ី ឬ​ជនជាតិ​នៃ​បណ្តា​អតីត​សាធារណរដ្ឋ​សូ​វៀត​ច្រើន​សិប​នាក់​បាន​ស្លាប់ ឬ​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ស៊ី​រី ។
យោង​តាម​ប្រភព​៣​ដែល​រ៉​យ​ទ័​រសាក​សួរ​ថា មនុស្ស​ប្រមាណ​ជា​៣០០​នាក់ ដែល​ធ្វើការ​ឱ្យ​ក្រុមហ៊ុន WAGNER ជា​ក្រុមហ៊ុន​យោធា​ឯកជន​រុ​ស្ស៊ី​មួយ​បាន​ត្រូវ​ស្លាប់ ឬ​របួស​កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ កន្លង​ទៅ ដោយសារ​ការ​វាយប្រហារ​តាម​អាកាស និង​តាម​ជើង​គោក​របស់​ក្រុមចម្រុះ​ក្រោម​បញ្ជា​របស់​អា​េ​ម​រិ​ក​នៅ​ភាគ​ឦសាន​ស៊ី​រី​ជិត​ក្រុង DEIR EZZOR ។
រហូត​មក​ទល់​ពេល​នេះ ក្រសួងការបរទេស​រុ​ស្ស៊ី​ទទួលស្គាល់​ថា ជនជាតិ​រុ​ស្ស៊ី​៥​នាក់​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុនេះ​ហើយ ចាត់ទុកជា​ការ​បំផ្លើស​រាល់​ព័ត៌មាន​ចេញផ្សាយ​តាម​សារព័ត៌មាន​ដែល​រៀបរាប់​ពី​តុល្យការ​យ៉ាង​ខ្ពស់​មួយ ។
ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ថ្ងៃ​ទី​២០ កុម្ភៈ ក្រសួងការបរទេស​រុ​ស្ស៊ី​និយាយ​លម្អិត​លើ​ការ​ប៉ះទង្គិច​គ្នា​ថា ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខាង​យោធា​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ពុំ​មាន​ទាហាន​រុ​ស្ស៊ី​ណា​ម្នាក់​ចូលរួម​ឡើយ មាន​តែ​ជនជាតិ​រុ​ស្ស៊ី និង​ជនជាតិ​នៃ​សហគមន៍​រដ្ឋ​ឯករាជ្យ CEI (​បណ្តា
រដ្ឋ​នៃ​អតីត​សហភាព​សូ​វៀត​) ត្រូវ​ស្លាប់ ឬ
របួស​។ សេចក្តី​ប្រកាស​បន្ត​ថា បណ្តា​អ្នក​របួស
ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ
ផ្សេង​ៗ​ក្នុង​ប្រទេស​រុ​ស្ស៊ី ។
ក្រសួងការបរទេស​រុ​ស្ស៊ី​បញ្ជាក់​ថា បណ្តាជន​ជាតិ​រុ​ស្ស៊ី​ដែល​ទៅ​កាន់​ស៊ី​រី​គឺ​តាម​គំនិត​របស់​ពួក​គេ​ផ្ទាល់ និង​ជាមួយ​ទិស​ដៅ​ផ្សេង​ៗ​គ្នា ។ ពុំ​មែន​ក្រសួងការបរទេស​ទេ​ជា​អ្នក​វាយតម្លៃ​លើ​ភាព​ស្របច្បាប់ និង​ភាព​ត្រឹមត្រូវ​នៃ​ការ​សម្រេចចិត្ត​ទាំងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ