ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ការ​ប្រជុំ​នៅ​អូស្ត្រាលី​មិនមែនដើម្បី​​គាប​សង្កត់ ឬ​ស្តី​បន្ទោស​លើ​ហ៊ុន សែន នោះ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃនេះ សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ​បាន​និយាយ​ខ្លាំង​ៗ​រឿង​គាត់​ទៅ​អូស្ត្រាលី​​។ សម្តេច​​បាន​ព្រមាន​អ្នក​តវ៉ា​ប្រឆាំង​រូប​សម្តេច​ គឺ​មាន​ចំនួន​តិច​ជាង​អ្នកគាំទ្រ​សម្តេច​។ សម្តេច​​បាន​ព្រមាន​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃនេះ សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន ​បាន​និយាយ​ខ្លាំង​ៗ​រឿង​គាត់​ទៅ​អូស្ត្រាលី​​។ សម្តេច​​បាន​ព្រមាន​អ្នក​តវ៉ា​ប្រឆាំង​រូប​សម្តេច​ គឺ​មាន​ចំនួន​តិច​ជាង​អ្នកគាំទ្រ​សម្តេច​។ សម្តេច​​បាន​ព្រមាន​ថា កុំ​ឲ្យ​បាតុករ​ដុត​រូបថត​របស់​សម្តេច​ឲ្យ​សោះ បើ​មិន​អញ្ចឹង ​​នឹង​តាម​ចាប់​ដល់​ផ្ទះ ។  នេះ​បើ​យោង​តាម​សម្តេច​តេជោ​​បាន​មាន​ប្រសាសន៍​​​នៅ​​ព្រឹកថ្ងៃ​ទី​២១ ​ខែកុម្ភៈ​ ឆ្នាំ​​​២០១៨ ខណៈ​សម្តេច​អញ្ជើញ​​​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត​ចំនួន​១៥.១៩៧​នាក់ ​មក​ពី​រោងចក្រ​១៥​ ក្នុង​នោះ​ខណ្ឌ​សែន​សុខ​ចំនួន​១០ ​ខណ្ឌមានជ័យ​ចំនួន​៣​ និង​ខណ្ឌ​ពោ​ធិ៍​សែន​​ជ័យ​ចំនួន​២ ​នៅ​តំបន់​ទឹកថ្លា​ រាជធានី​ភ្នំពេញ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​វត្តមាន​របស់​សម្តេច​នៅ​អូស្ត្រាលី​ គឺ​មិនមែន​ដើម្បី​អូស្ត្រាលី ហៅ​គាត់​ទៅ​ស្តីបន្ទោស ឬ​ដាក់​គំនាប​ទេ​។ សម្តេច​បន្ត​ថា ផ្ទុយ​ទៅ​វិញ​ គឺ​សម្តេច​ទេ ជា​អ្នក​មាន​ឥទ្ធិពល ​ហើយ​អាច​ដាក់​គំនាប​លើ​អូស្ត្រាលី បើសិនជា​គាត់​មិន​គាំទ្រ ឬ​ក៏​វេតូ​នោះ​ នោះ​សេចក្តីថ្លែងការណ៍​អាស៊ាន អូស្ត្រាលី មិន​អាច​ចេញ​រួច​»។

សម្តេច​នាយក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀត​ថា​ «សូ​ម្បី​តែ​អង្គការសហប្រជាជាតិ ដែល​បាន​ជួប​ប្រជុំ​ជា​មួ​យ​​គាត់​កាលពី​ម្សិលមិញ ថ្ងៃ​ទី​២០ ​កុម្ភៈ ​ក៏​គ្រាន់តែ​ជា​កិច្ចប្រជុំ​និយាយ​ពី​សហ​ប្រតិ​បត្តិ​ការ​រវាង​កម្ពុជា និង​អង្គការសហប្រជាជាតិ​ប៉ុណ្ណោះ​។ មិនមែន​ជា​ការ​ជួប​ប្រជុំ ដើម្បី​ដាក់​​ការ​គាបសង្កត់ ឬ​ក៏​ស្តីបន្ទោស​លើ ​ហ៊ុន​ សែន​ ទេ​»៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ