ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​២២​នាក់ ច្រើន​ណាស់​តើ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​អ​ជ្ញា​ធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២២​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់  នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាម​សេចក្តីរាយការណ៍​បន្ត​ថា…

រាជធានី​ភ្នំពេញ​៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​អ​ជ្ញា​ធរ​ខណ្ឌ​ឬ​ស្សី​កែវ​បាន បង្ហាញមុខ​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២២​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់  នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា ចាប់​បាន​វត្ថុ​តាង​រួម​មាន​គ្រឿងញៀន ៤៧​កញ្ចប់ សម្ភារ​ប្រើប្រាស់ មាន​ម៉ូតូ​ចំនួន​៣​គ្រឿង ហើយ​មាន​ដាវ​ចំនួន​៤​ដើម ទៀត ។

លោក​អនុសេនីយ៍ទោ​ម៉ៅ ចាន់​ថុ​ន​នាយ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២២​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ឃាត់ខ្លួន​មាន​រយៈពេល​២​ថ្ងៃ ដែល​នៅ​ក្នុង​នោះ​មាន​៥​ករណី​ផ្សេង​ពី​គ្នា ដែល​ករណី​ជួញដូរ​មាន​៣​ករណី ហើយ​ករណី​គ្រឿងញៀន​មាន​២​ករណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ