ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស​ស្រី​នាំ​គ្នា​ពពាក់​ព​ពួន​អី​កន្លែង​ហ្នឹង !

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​មួយ​សម្បុក​ធំ​មាន​គ្នា​ជាង​១០​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ចុះ​បង្ក្រាប​នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ​ឡាក់​គី ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​មួយ​សម្បុក​ធំ​មាន​គ្នា​ជាង​១០​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ចុះ​បង្ក្រាប​នៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ​ឡាក់​គី ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ធិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដែល​ជា​និច្ចកាល​ឲ្យ​កម្លាំង​ជំនាញ​ក៏​ដូច​ជា​គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក ក្រុង ចុះ​ប្រតិបត្តិការ​ស៊ើបអង្កេត​ស្រាវ​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ការ​ប្រជុំ​ណែនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ប្ញ​ទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​ដើម្បី​ឲ្យ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ជា​លទ្ធផល​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​បង្ក្រាប​ក្រុម​អ្នក​ប្រមូលផ្តុំ​ប្រើប្រាស់​ថ្នាំ​ញៀន​ប្រុស​ស្រី​មួយ​១០​នាក់ ស្រី​ម្នាក់ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​បាន​រួម​មាន ទី​១-​ម្ស៉ៅ​ក្រាម​ស​ថ្លា ចំនួន​០២ កូន​ថង់​តូច​, ទី​២-​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ព​ណ៍​ក្រហម មាន​អក្សរ WY ចំនួន​១​គ្រាប់​, ទី​៣-​ដប​កែ​ឆ្នៃ​សំរាប់​ជក់​ថ្នាំ​ញៀន​០៦, ទី​៤- បំពង់​ទា​ម៉ូ​ម៉ែត្រ​០២, ទី​៥-​ដែកកេស​២៥, ទី​៦-​កាំបិត​៨​ដើម​, ទី​៧-​ដាវ​សា​ម៉ូ​រ៉ៃ​១​ដើម​, ទី​៨-​ថង់​១​ចំនួន និង​ទី​៩-​ចាន​សំរាប់​សំ​ងួ​ត​ទឹក​ថ្នាំ​១ ។ ក្រោយ​ពេល​កម្លាំង​ជំនាញ​នាំ​ទៅ​អធិការ​ក្រុង​ដើម្បី​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​ជា​លទ្ធផល​ឃើញ​ថា​(​វិជ្ជមាន​)​ទាំង​១០​នាក់ ។ បច្ចុប្បន្ន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ