ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង​២០​ឆ្នាំ ត្រូវ​បាន​បញ្ចប់​ដោយ​ក្រុមការងារ​ចម្រុះ​អេះ​ចំ​រមាស់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ទំនាស់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង​២០​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​១៣​គ្រួសារ និង​លោក​ព្រំ ឡា​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អា​រ័​ញ្ញ សង្កាត់​សៀមរាប ក្រុង​ខេត្តសៀមរាប ដែល​មាន​ទំហំ​២៣០​ម៉ែត្រ​គុណ​២០​ម៉ែត្រ…

ខេត្តសៀមរាប ៖ ទំនាស់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាង​២០​ឆ្នាំ រវាង​ប្រជាពលរដ្ឋ​១៣​គ្រួសារ និង​លោក​ព្រំ ឡា​ង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អា​រ័​ញ្ញ សង្កាត់​សៀមរាប ក្រុង​ខេត្តសៀមរាប ដែល​មាន​ទំហំ​២៣០​ម៉ែត្រ​គុណ​២០​ម៉ែត្រ ត្រូវ​បាន​បញ្ចប់​នា​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៨ ដោយ​ក្រុមការងារ​ចម្រុះ​របស់​មន្ត្រី​ជំនាញ ។

បើ​យោង​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​បញ្ចប់ទំនាស់​ដី​ធី្ល​កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ចុះ​ធ្វើការ​វាស់វែង និង​កំណត់​ព្រំ​ដី ជាក់ស្តែង​ជូន​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ ក្រោម​ការ​ដឹកនាំ​ដោយ​លោក អ៊ឹ​ង សុ​ភ័​ណ នាយក​ទីចាត់ការ​អន្តរ​វិស័យ សាលាខេត្ត​សៀមរាប ដោយ​មានការ​ចូលរួម​ភាគី​ទំនាស់​ទាំង​ពីរ​ចូលរួម​ផង​ដែរ ។

ការ​វាស់វែង​របស់​ក្រុមការងារ​យើង​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន ពី​ការ​ខឹងសម្បា​របស់​ម្ចាស់​ដី ឈ្មោះ​ព្រំ ឡា​ង ដែល​បាន​ធ្វើការ​ប្តឹងផ្តល់​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ​ថា បាន​រំលោភ​ទៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ទៅ​តុលាការ ហើយ​ក៏​មានការ​ចេញ​សាលក្រម​របស់​តុលាការ​ផង​ដែរ ។ គួ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ថា យោង​តាម​ស្មារតី​កិច្ចប្រជុំ លោក ព្រំ ឡា​ង និង​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួ​សារបាន​ធ្វើ​កិច្ចព្រមព្រៀង​ទៅ​តាម​សំណូមពរ​របស់​ម្ចាស់​ដី​ឈ្មោះ ព្រំ ឡា​ង ដោយ​បាន​កំណត់​ឲ្យ​ក្រុមការងារ​ជំនាញ​ធ្វើការ​វាស់វែង​ដោយ​កាត់​ចំណី​ផ្លូវ ហើយ​មាន​ជម្រៅ​ប្រវែង​២០​ម៉ែត្រ ដែល​ដី​សល់​ពី​នោះ គឺ​ដី​របស់​គាត់ ។

ក្នុង​នោះ​ភាគី​លោក ព្រំ ឡា​ង ក៏​បាន​បញ្ជាក់​ថា ដី​ដែល​ឲ្យ​មន្ត្រី​ជំនាញ ធ្វើការ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ គឺជា​ដី​សម្បទាន​របស់​គាត់​ជូន​ទៅ​ឲ្យ​បងប្អូន ។ ក្នុង​ការ​ចុះ​វាស់វែង​ដី​ដែល​កំពុង​មាន​វិវាទ​នេះ​មន្ត្រី​ជំនាញ​នា​ពេល​នេះ​មាន​បំណង ដើម្បី​ស្រង់​នូវ​ទិន្នន័យ​ព្រំ​ដី ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​ទៅ​តាម​ចំនួន​ផ្ទៃដី ដែល​ត្រូវ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ ដើម្បី​យក​ធ្វើ​ជា​មួល​ដ្ឋា​ន ក្នុង​ការ​បន្ត​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ទៅ​តាម​នីតិវិធី​ដែល​បាន​កំណត់ ពីព្រោះ​ថា​ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​១៣​គ្រួសារ​នេះ​បាន​អូស​បន្លាយ​២០ ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ