ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រុស​ស្រី​៤​នាក់​រង​របួសធ្ងន់​និង​ស្រាល​ខណៈ​ម៉ូតូ​បុក​ពេល​ដើរ​ឆ្លងផ្លូវ

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ម៉ូតូ​អា​សង់​កូរ៉េ​មួយ​គ្រឿង​បើកបរ​ដោយ​សិស្សសាលា និង​មាន​អ្នក​រួម​ដំណើរ​២​នាក់​ខាងក្រោយ​ផង​បាន​បុក​ស្ត្រី​ម្នាក់​ដែល​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ រីឯ​ម៉ូតូ​បង្ក​បាន​ដួល​បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួស​មធ្យម និង​ស្រាល ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២០​ខែកុម្ភៈ…

ខេត្ត​កែប ៖ ម៉ូតូ​អា​សង់​កូរ៉េ​មួយ​គ្រឿង​បើកបរ​ដោយ​សិស្សសាលា និង​មាន​អ្នក​រួម​ដំណើរ​២​នាក់​ខាងក្រោយ​ផង​បាន​បុក​ស្ត្រី​ម្នាក់​ដែល​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ រីឯ​ម៉ូតូ​បង្ក​បាន​ដួល​បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួស​មធ្យម និង​ស្រាល ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃ​ទី​២០​ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ខាងលិច​មណ្ឌល​សុខភាព អូ​ក្រសារ​ចម្ងាយ​ប្រមាណ​ជិត​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសារ ក្រុងកែប ខេត្ត​កែប ។

សមត្ថកិច្ច​ចរាចរ​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​គឺ​បង្ក​ឡើង​ដោយ​ម៉ូតូ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយ​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ទេ​ទើប​បណ្តាល​ឲ្យ​បើក​មក​ដល់​ចំណុច​​កើតហេតុ​ដោយ​ជន​រង​គ្រោះ​មិនដឹង​ថា មាន​ម៉ូតូ​មក​ដល់​ក៏​ដើរ​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ម៉ូតូ​នោះ​តែ​ម្តង ។

ក្រោយ​ពី​មាន​ហេតុ​ការ​ស្ត្រី​រង​គ្រោះ​ដែល​ដើរ​ឆ្លងផ្លូវ​បាន​រង​របួសធ្ងន់ ចំណែក​ភាគី​ខាង​ម៉ូតូ​អ្នកបើកបរ​រង​របួស​មធ្យម រីឯ​អ្នក​រួម​ដំណើរ​២​នាក់​ខាងក្រោយ​បាន​រង​របួសស្រាល ហើយ​ជន​រង​គ្រោះ​ទាំង​ធ្ងន់​ទាំង​ស្រាល​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ខេត្ត​កែប​ដឹក​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ