ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្លាញ​ម្ល៉ឺ​ង​ៗ រឿង​អី​នៅ​នោះ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ដាយ​នេសាទ​ល្មើសច្បាប់​មួយ​ខ្សែ​រង​ការ​បង្ក្រាប​រឹបអូស ដោយ​កម្លាំង​សហ​ការណ៍ រួម​មាន​អាជ្ញាធរ​ឃុំ​ក្បាល​រមាស នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ក្បាល​រមាស និង​ប្រជា​ការពារ​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តស្ទឹងត្រែង ៖ ដាយ​នេសាទ​ល្មើសច្បាប់​មួយ​ខ្សែ​រង​ការ​បង្ក្រាប​រឹបអូស ដោយ​កម្លាំង​សហ​ការណ៍ រួម​មាន​អាជ្ញាធរ​ឃុំ​ក្បាល​រមាស នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ក្បាល​រមាស និង​ប្រជា​ការពារ​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្តី​ពី​ការ​ដាក់​ដាយ និង​របាំង​ព្រួល​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ក្បាល​រមាស​ចាស់ ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ដឹកនាំ​ដោយ​លោក វង្ស សា​វឿ​ន នាយ​រង​ខណ្ឌ​សហការ​រវាង​អាជ្ញាធរ​ឃុំ រួម​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស និង​ប្រជា​ការពារ​ចុះ​បង្ក្រាប និង​រឹបអូស​វត្ថុ​តាង​ល្មើសច្បាប់​មួយ​ចំនួន ។

លោក វង្ស សា​វឿ​ន នាយ​រង ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តស្ទឹងត្រែង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ នេះ កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​សហការ​ជាមួយ​សាលាឃុំ​ក្បាល​រមាស នរ​គ​បាល​ប៉ុស្តិ៍​ក្បាល​រមាស និង​ប្រជា​ការពារ​ភូមិ​ចុះ​បង្ក្រាប​បទល្មើស​ជលផល ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ខេត្តស្ទឹងត្រែង ។

ដោយ​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​ដាយ​មុខ​២​ម៉ែត្រ​ប្រវែង​២០​ម៉ែត្រ មួយ​ខ្សែ របាំង​ប្រួល​សំណាញ់​ជ័រ ប្រវែង​២០០​ម៉ែត្រ​មួយ​ខ្សែ បង្គោល​ឈើ​របាំង​ប្រួល​ចំនួន​២៥០​ដើម និង​ត្រី​ចម្រុះ​ចំនួន​៥​គីឡូក្រាម ត្រូវ​បាន​ពន្លែង​ទៅ​ក្នុង​ទន្លេ​វិញ​ផង​ដែរ ។
លោក​បន្ត​ថា គ្រា​កម្លាំង​សហការ​ចុះ​បង្ក្រាប​ឧប្បករណ៍​ល្មើសច្បាប់​ខាងលើ​ជនសង្ស័យ​បាន​គេចខ្លួន​មុន​កម្លាំង​សមត្ថកិច្ច​ចុះ​ដល់ទី​តាំង ដូច្នេះ​ទាក់ទិន​ករណី​នេសាទ​ល្មើសច្បាប់​ខាងលើ​សមត្ថកិច្ច​ពុំ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ។

ក្រោយ​ការ​បង្ក្រាប​រឹបអូស​វត្ថុ​តាង​ជាក់ស្តែង រាល់​ឧបករណ៍​ដែល​បាន​ដកហូត​រក្សា​ទុក​នៅ​សាលាឃុំ​ក្បាល​រមាស ដើម្បី​រង់ចាំ​ការ​បំផ្លាញ់​ចោល​នៅ​ពេល​ឆាប់​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ