ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដល់​កំពង់សោម​ហើយ​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

​ពិតជា​ត្រេកអរ​មែន​ដែល​បានលឺ​ព័ត៌មាន​នេះ​ជាមួយនឹង​ការ​នាំ​យក​អ្វី​ដែល​ប្លែក ថ្មី មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កំពង់សោម​យើង​នេះ​។ នា​ថ្ងៃ​ទី​24 កុម្ភៈ 2018 នេះ នៅ​ឆ្នេរ​អូរ​ឈើទាល នឹង​មានការ​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ បែប…

​ពិតជា​ត្រេកអរ​មែន​ដែល​បានលឺ​ព័ត៌មាន​នេះ​ជាមួយនឹង​ការ​នាំ​យក​អ្វី​ដែល​ប្លែក ថ្មី មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កំពង់សោម​យើង​នេះ​។ នា​ថ្ងៃ​ទី​24 កុម្ភៈ 2018 នេះ នៅ​ឆ្នេរ​អូរ​ឈើទាល នឹង​មានការ​ប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ បែប រ៉ក រ៉ក សុទ្ធសាធ គឺ​ការ​ប្រគំ​តន្ត្រី BOOSTRONG ROCK ON FIRE TOUR CONCERT ។

​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក ដ៏​ធំ​អស្ចារ្យ​នេះ រឹតតែ​កក្រើក និង​ពិសេស​ជាង​ខេត្ត​ណា​ណា​ទាំង​អស់​ដែល ប៊ូ​ស្ត្រ​ង ធ្លាប់​បាន​រៀបចំ​ឡើង ព្រោះ​នៅ​រាត្រី​ថ្ងៃ​ទី​២៤ នេះ នឹង​មាន​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​ជា​ច្រើន​ដួង​មក​អង្រួន​ឆាក​តន្ត្រី BOOSTRONG ROCK ON FIRE ពេញ​មួយ​រាត្រី​តែ​ម្ដង​។ កំពូល​តារាចម្រៀង​ដែល​នឹង​ចូលរួម​មក​អង្រួន​ចំណី​អារម្មណ៍​បងប្អូន​ជា​លក្ខណៈ រ៉ក រ៉ក សុទ្ធសាធ​នៅ​ឆ្នេរ​អូរ​ឈើទាល​នេះ​មាន​ដូច​ជា លោក ព្រាប សុ​វ​ត្តិ​, កញ្ញា សុខ សីឡា​លី​ន​, កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា​, លោក វ៉ា​ន់ ផ​ល្លី និង​លោក វង្ស ដា​រា​រតនា ព្រម​ជាមួយនឹង​ពី​ធី​ករ​ប៊ូ​សស្ត្រ​ង វោហារ​រ៉ក គឺ​លោក រ៉ា​ស៊ី​។ ចង់​ដឹង​ថា កំពូល​តារាចម្រៀង រ៉ក រ៉ក នឹង​មាន​អ្វី​ពិសេស​ជូន​បងប្អូន​យើង​ទៀត សូម​កំ​ភ្លេច​រង់ចាំ​ចូលរួម និង​ទស្សនា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ហង្ស​មាស HDTV ចាប់ពី​ម៉ោង ៨ យប់​តទៅ​។

​បន្ថែម​ពីលើ​ភាព​សប្បាយ​រីករាយ​បែប រ៉ក រ៉ក នេះ​ទៀត បងប្អូន​ដែល​ចូលរួម​ដោយ​ផ្ទាល់​ការ​ប្រគំ​តន្ត្រី​បែប រ៉ក រ៉ក នេះ នឹង​បាន​ក្រេប​រសជាតិ​ដ៏​វិសេសវិសាល​នៃ​ភេសជ្ជៈ​ប៉ូវ​​កំលាំង ប៊ូ​សស្ត្រ​ង ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ទូរទស្សន៍ SMART TV និង​ម៉ូតូ​កាលី​ប​យុវវ័យ KAWASAKI ជា​ច្រើន​គ្រឿង​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ