ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​បុក​បន្ត​គ្នា ចូល​ហាង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពណ៌​សបាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​រថយន្ត​ទី​២ ជ្រុល​ទៅ​បុក​ទ្វារ​ហាង​លក់​សម្លៀក​បំពាក់​យីហោ អេះ​អិន ហ្វា​ស់សិន​ស៊ប់ បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ពណ៌​សបាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​រថយន្ត​ទី​២ ជ្រុល​ទៅ​បុក​ទ្វារ​ហាង​លក់​សម្លៀក​បំពាក់​យីហោ អេះ​អិន ហ្វា​ស់សិន​ស៊ប់ បណ្តាល​ឲ្យ​រង​ការ​ខូចខាត ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​១៥៦​កែង និង​ផ្លូវ​២៥៧ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​សែន​សុខ ។

ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី និង​បុរស​វ័យក្មេង​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២S-៧៩៨៩​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៥៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើត​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​១៥៦ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AE-៣៤២០ បើកបរ​តាម​បណ្តោយ​ផ្លូវ​១៥៦ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ខាងលើ​ចំ​កង់​ខាងក្រោយ ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​គ្រោះ​រ៉េ​ចង្កូត​ទៅ​ខាងស្តាំ ទៅ​បុក​ទ្វារ​ហាង​លក់​សម្លៀក​បំពាក់​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ​២៥៧ បណ្តាល​ឲ្យ​ទ្វារ​ហាង​ក្រពឹត​បន្តិចបន្តួច ចំណែកឯ​រថយន្ត​រង​គ្រោះ​រង​ការ​ខូចខាត ក្រពឹត​ផ្នែក​ខាង​មុខ និង​ដាច់​កាឡេ​កង់​ខាងក្រោយ​ចំហៀង​ខាងស្តាំ ។

ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ហើយ​បាន​បន្សល់​ទុក​តែ​ស្លាក​លេខ​ជ្រុះ​នៅ​កន្លែង​កើតហេតុ ក៏​បាន​ព្យាយាម​បើក​រត់គេច​រហូត​ទៅ​ដល់​ចំណុច​ជាប់​របង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្តោយ​ផ្លូវ​១៥០ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ជិះ​ល្បាត​ឃើញ​ហើយ​ក៏​ធ្វើការ​ស្ទាក់​ឃាត់​ភ្លាម​ៗ​តែ​ម្តង ។
ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​និង​ស្លាក​លេខ​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការ​រដ្ឋ​នគរបាល​ខណ្ឌទួលគោក ដើម្បី​ស្វែងរក និង​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ