ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Stegen ៖ ការ​ចាកចេញ​របស់ Neymar ធ្វើ​ឱ្យ Bacelona កាន់តែ​ខ្លាំង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Marc-Andre te Stegen ដែល​ជា​អ្នកចាំទី​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​និយាយ​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Marc-Andre te Stegen ដែល​ជា​អ្នកចាំទី​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​និយាយ​ថា ការ​ចាកចេញ​របស់​កីឡាករ​ឆ្នើម Neymar ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​ខ្លាំង ។

តាំងពី​ការ​ចាកចេញ​របស់ Neymar ដំបូង​ម្ល៉េះ គ្រប់​គ្នា​តែង​គិត​ថា Barcelona គឺ​ត្រូវ​ចប់​ហើយ តែ​ពេល​នេះ​គឺ​មិន​ដូច​ការ​គិត​ឡើយ ។ យើង​ឃើញ​មានការ​លេចមុខ​របស់​កីឡាករ​ផ្សេង​ៗ​ទៀត ដូច​ជា Philippe Coutinho, Ousmane Dembele និង Yerry Mina ។ អ្នកចាំទី​របស់ Barca លោក Marc-Andre ter Stegen មាន​អារម្មណ៍​ថា Barcelona ពេល​នេះ​ខ្លាំង​ជាង​កាល​មុន​ទៅ​ទៀត ។

Stegen ប្រាប់​ថា «​គុណភាព​លេង​របស់ Neymar គឺ​មិន​អាច​ឲ្យ​យើង​បកស្រាយ​បាន​ឡើយ ។ នេះ​មក​ពី​រូបគេ​គឺ​ពិតជា​សំខាន់​សម្រាប់​ពួក​យើង ។ ការ​ចាកចេញ​របស់​គេ​គឺ​មិន​ស្រួល​សម្រាប់​ពួក​យើង​ទេ ព្រោះថា គេ​ពិតជា​អស្ចារ្យ​ណាស់ ។ តែ​ពេល​នេះ យើង​កាន់តែ​ខ្លាំង​ជាង​មុន​» ។ កីឡាករ​រូប​នេះ​បាន​បន្ត​ថា «​ខ្ញុំ​គិត​ថា នេះ​មក​ពី​យើង​មាន​កីឡាករ​ថ្មី​ៗ​បន្ថែម ដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​ពួក​គេ​ផ្ទាល់​អាច​សម្រប​ជាមួយ​ពួក​យើង​បាន​យ៉ាង​ល្អ​ទៀត​ផង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Barcelona ពេល​នេះ​ឈរ​នៅ​កំពូល​តារាង​លី​គ La Liga ហើយ​ទើបតែ​ទទួលលទ្ធផល​ស្មើគ្នា 1-1 ជាមួយនឹង Chelsea ក្នុង​ក្រប​ខណ្ឌ Champions League កាលពី​យប់មិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ