ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា Ronaldo លេង​ច្រើន​ប្រកួត ​អ្វី​ដែល​សំខាន់​គេ​មិន​ខ្ចី​សម្រាក​សោះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Real Madrid លោក Zinedine Zidane បាន​បង្ហើប​ថា…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Real Madrid លោក Zinedine Zidane បាន​បង្ហើប​ថា នឹង​ឲ្យ Ronaldo សម្រាក​នៅ​ពេល​ទៅ Leganes ក្នុង​ការ​ប្រកួត La Liga កាលពី​ថ្ងៃ​ពុធ ។

លោក​បាន​និយាយ​ថា «​ខ្ញុំ​មិនដឹង​ថា Ronaldo ប្រកួត​ច្រើន​ប៉ុន្មាន​ដង​ហើយ​ទេ អ្វី​ដែល​សំខាន់​គឺ​គេ​មិន​ខ្ចី​សម្រាក​សោះ ។ ពេល​ខ្លះ​គឺ​វា​សំខាន់​ណាស់​សម្រាប់​ទាំង​រូបគេ​ផ្ទាល់ ទាំង​ក្រុម ក្នុង​ការ​សម្រាក​មិន​លេង ។ ការ​ឲ្យ​សម្រាក​បែប​នេះ គឺ​ពិតជា​ល្អ​សម្រាប់ Ronaldo ។ យើង​បាន​និយាយ​ពី​រឿង​នេះ​ហើយ ។ វា​ពិតជា​ល្អ​សម្រាប់​គ្រប់​គ្នា​មែន​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo បាន​ស៊ុត​បញ្ចូល​ទី​៨​គ្រាប់​រួច​មក​ហើយ​ក្នុង​ការ​ប្រកួត​ទាំង​៥​លើក​ក្នុង​លី​គ ។ អ្វី​ដែល​អស្ចារ្យ​ទៀត​នោះ​គឺ​គេ​បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​ពីរ​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយ PSG ថ្ងៃមុន​ដែល​មាន​លទ្ធផល 3-1 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ