ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយ​ប្រដាប់​ឆក់​សត្វព្រៃ បែរជា​ឆក់​មនុស្ស​ស្លា.ប់​ទៅ​វិញ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ បុរស​ព្រានព្រៃ​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​វាល​វែង បន្ទាប់​ពី​រាយ​ឧបករណ៍​ឆក់​សត្វព្រៃ​បណ្ដាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាល​វែង​។…

ខេត្តពោធិ៍សាត់​៖ បុរស​ព្រានព្រៃ​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​វាល​វែង បន្ទាប់​ពី​រាយ​ឧបករណ៍​ឆក់​សត្វព្រៃ​បណ្ដាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាល​វែង​។ លោក វរសេនីយ៍ទោ ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ធូ ធិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ យង់ សា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​ជាមួយ​គ្នា​។

 ទាក់ទិន​នឹង​ករណី​នេះ​លោក​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​ជន​រង​គ្រោះ រួម​ជាមួយ​ដៃគូរ​ពីរ​នាក់​ទៀត បាន​នាំ​គ្នា​ដើរ​ឆ្លុះ​សត្វព្រៃ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ប្រមោយ ដោយ​ប្រើ​អាវុធ​កែ​ច្នៃ (​កាំភ្លើង​ខ្យល់​)​។ ពួក​គេ​ទាំង​០៣​នាក់​បាន​ដើរ​បែក​គ្នា ប៉ុន្តែ​ជា​អកុសល​ឈ្មោះ យង់ សា​រ៉ា​ន់​(​ជន​រង​គ្រោះ​) បាន​ដើរទៅ​ទាក់​ខ្សែលួស​ដែល​ព្រានព្រៃ​ជា​ជនសង្ស័យ​កែ​ច្នៃ​ធ្វើ​ជា​ប្រដាប់​ឆក់​សម្រាប់​ឆក់​ជ្រូកព្រៃ និង​ឈ្លូស​ជាដើម​។ ជន​រង​គ្រោះ​មាន​ស្នាម​របួស​ឆេះ​ដាច់​រលាត់​គន្លាក់​កដៃ​ខាងស្ដាំ គន្លាក់​កូនដៃ​ឆ្វេង និង​គ​ន្ធា​ក់ម្រាម​ដៃ​បន្ទាប់​ខាងឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​។ លោក​អធិការ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ហេតុការណ៍​កើតឡើង​ភ្លាម សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ​រក​ព្រានព្រៃ ដែល​ប្រើ​ឧបករណ៍​ឆក់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នេះ​ជា​បន្ទាន់​។

លុះ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ទើប​ឃាត់ខ្លួន​ឈ្មោះ ធូ ធិ​ន រួម​ទាំង​វត្ថុ​តាង​តែ​ម្ដង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ធូ ធិ​ន បាន​សារភាព​ថា ប្រដាប់​ឆក់​នោះ​គឺ​ពិតជា​របស់​ខ្លួន​មែន គឺ​ខ្លួន​បាន​កែ​ច្នៃ​ឧបករណ៍​មាន​អា​គុយ ខ្សែលួស អាំង​វែ​ទ័​រ​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ឆក់​សត្វព្រៃ ដើម្បី​បាន​មក​យក​ទៅ​លក់​ទិញ​អង្ករ​ហូប​។ ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ