ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​សំនួរ​ដដែល​ៗ ផ្តាច់​យក​ជីវិត

6 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៣២​ឆ្នាំ ត្រូវ​បាន​សម្លាប់​ដោយ​អ្នក​ជិតខាង ព្រោះតែ​សួរ​សំនួរ «​ពេល​ណា​បាន​ឯង​រៀប​ការ?» ច្រើន​ដង​ពេក​។…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៣២​ឆ្នាំ ត្រូវ​បាន​សម្លាប់​ដោយ​អ្នក​ជិតខាង ព្រោះតែ​សួរ​សំនួរ «​ពេល​ណា​បាន​ឯង​រៀប​ការ?» ច្រើន​ដង​ពេក​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ Aisyah ដែល​មានកូន​នៅ​ក្នុង​ផ្ទៃ តែងតែ​សួរ​សំនួរ​ដដែល​ៗ​ដល់​អ្នក​ជិតខាង​របស់​នាង រហូត​ទាល់តែ​គេ​ធុញ​ទ្រាំ​មិន​បាន​ក៏​លួច​សម្លាប់​ចោល​។ នាង​តែងតែ​សួរ​បុរស​អាយុ​២៨​ឆ្នាំ Faiz Nurdin ដែល​ជា​ជនល្មើស​ថា​៖ «​ឆាប់​រៀប​ការ​ទៅ​។ គេ​គ្រប់​គ្នា​ការ​អស់ហើយ​។ ហេតុ​អ្វី​មិន​ការ​នឹង​គេ?​» សំនួរ​នេះ​ធ្វើ​ឲ្យ​ជនល្មើស​ខឹង​យ៉ាង​ខ្លាំង​។

ជនល្មើស​កំពុង​តែ​អត់​លិ​ត​ផង ហើយ​ត្រូវ​បាន​គេ​សួរ​បញ្ឈឺរ​បែប​នេះ​ទៀត ក៏​រៀប​គ្រោង​ការ​សម្លាប់​ម្ចាស់​សំនួរ​ដោយ​ស្ងាត់​ៗ​។ Faiz បាន​ធ្វើ​ជា​ទៅ​សួរសុខទុក្ខ​ស្ត្រី​ម្ចាស់​សំនួរ ហើយ​​ចាប់​នាង​ផ្តួល​លើ​គ្រែ ហើយ​ច្របាច់ក​ទាល់តែ​ស្លាប់​។ នាង​ខំ​តដៃ​ដោយ​ប្រើ​ធ្មេញ​ខាំ​ដែរ តែ​ចុង​ក្រោយ​ក៏​ដាច់ខ្យល់​បាត់​ទៅ​។

តាម​សម្តី​របស់​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនល្មើស​បាន​លួច​លុយ​មួយ​ចំនួន​ដែរ រួម​នឹង​ទូរស័ព្ទ​​ស្មា​ត​ហ្វូ​ន​មួយ​គ្រឿង បន្ទាប់​ពី​សម្លាប់​ម្ចាស់​សំនួរ​បាន​សម្រេច​។ ទឹកប្រាក់​ដែល​លួច​បាន​នោះ​មាន​ចំនួន​៥៩​ដុល្លារ​អា​មេ​រិ​ក​។

សូម​ប្រយ័ត្ន​នៅ​ពេល​សួរ​សំនួរ​នេះ​ដដែល​ៗ​ដល់​អ្នក​អត់​លិ​ត​។ គ្មាន​នរណា​មិន​ចង់​រៀប​ការ​ទេ តែ​វា​មិន​ទាន់​ដល់​គូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ