ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​តូច​ស្លា.ប់​យ៉ាង​វេទនា ក្រោយ​ពេល​គ្រូ​ភ្លេច​ហៅ​ចូល​ថ្នាក់

6 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៣​ឆ្នាំ ត្រូវ​បាន​សីតុណ្ហភាព​ត្រជាក់​ទាប​ជាង​សូន្យ​សម្លាប់ ក្រោយ​ពេល​គ្រូ​ភ្លេច​ហៅ​ត្រឡប់​ចូល​ថ្នាក់ បន្ទាប់​ពី​ចេញលេង​។ កុមារី…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៣​ឆ្នាំ ត្រូវ​បាន​សីតុណ្ហភាព​ត្រជាក់​ទាប​ជាង​សូន្យ​សម្លាប់ ក្រោយ​ពេល​គ្រូ​ភ្លេច​ហៅ​ត្រឡប់​ចូល​ថ្នាក់ បន្ទាប់​ពី​ចេញលេង​។

កុមារី Zakhra Rzayeva ត្រូវ​បាន​ស្លាប់​ដោយ​ទឹកកក ក្រោយ​ពេល​ចេញលេង​មិន​ចូល​ថ្នាក់​។ គេ​រក​ឃើញ​នាង​នៅ​ក្នុង​គំនរ​ព្រិល​នៅ​សា​លាម​ត្តេ​យ្យ​មូ​ស្គូ ដែល​មាន​សីតុណ្ហ​ភាព​ដក​៥​អង្សា​សេ​។ ពេល​នោះ​ឡានពេទ្យ​បាន​មក​ជួយ​សង្គ្រោះ​ដែរ តែ​ជួយ​មិន​ទាន់​។

សា​លាម​ត្តេ​យ្យ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​លេខ ២១២០​។ ខាង​គ្រូ​ប្រាប់​ថា នេះ​មក​ពី​ភ្លេច​ហៅ​នាង​ចូល​ថ្នាក់​វិញ បាន​ទៅ​ជា​បែប​នេះ​។ គេ​ស្មាន​តែ​សិស្ស​គ្រប់​គ្នា​អស់ហើយ​បាន​ចូល​ថ្នាក់ តែ​មិន​នឹង​ស្មាន​សោះ​ថា ភ្លេច​នាង​ម្នាក់​នៅ​ខាងក្រៅ​កណ្តាលវាល​ព្រិល​។ ក្រោយ​ពេល​២​ម៉ោង​ទៅ​ហើយ ទើប​នឹកឃើញ ហើយ​ទៅ​រក​មើល​។ នេះ​យឺត​ពេល​បាត់​ទៅ​ហើយ​។

Rizvan Rzayev និង Gulnara Shakhadat ដែល​ជា​ម្តាយ​ឪពុក​របស់​ក្មេង​ស្រី​រន្ធត់​ដល់​ថ្នាក់​និយាយ​អ្វី​មិន​ចេញ ហើយ​ទុក​ឲ្យ​មិត្តភក្តិ​និយាយ​ជំនួស​វិញ​។ លោក Ramil Gadzhiyev ដែល​ជា​មិត្តភក្តិ​បាន​ប្រាប់​ថា ក្មេង​ស្រី​ដែល​ស្លាប់​នេះ​មាន​អាកា​រៈ​ចម្លែក​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ពេល​ស្លាប់​។ នាង​តែងតែ​មិន​ចង់​មក​សាលា ព្រោះ​ខ្លាច​គ្រូ​។

ពេល​នេះ​ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​មូលហេតុ​ស្លាប់​ជាក់លាក់​មួយ​។ វា​ពិត​ជា​គួរ​ឲ្យ​អាណិត​ណាស់ ដែល​ក្មេង​ស្រី​ម្នាក់​មក​ស្លាប់​យ៉ាង​វេទនា​បែប​នេះ​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ