ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​សំអាត​បរិស្ថាន​​នៅក្រុងព្រះសីហនុ​​ដែនដី​​ទេសចរណ៍​មាត់សមុទ្រ

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ​ ៖ ​សិស្សានុសិស្ស​​មក​ពី បណ្តា​សាលា​បឋម​សិក្សា​​ និង​សិស្សានុសិស្ស​ដែល​ជា​​​កាយឫទ្ធិ យុវជន​ យុវនារីស្ម័គ្រ​ចិត្ត​​​កាក​បាទក្រហម​​​​ រួមជាមួយ​អាជ្ញាធរ​​សង្កាត់​ទាំង​៤ ​និង​សមត្ថ​កិច្ច​​​នគរបាលប៉ុស្តិ៍​​​រដ្ឋ​បាល​​សង្កាត់​ទាំង​​៤ ក្នុង​ក្រុង​​ព្រះសីហនុ ​​កាលពី​ព្រឹក​ថ្ងៃទី​១ កុម្ភៈ​​បាន​ជួបជុំ​គ្នា​​ចូល​រួម​​សំអាត​បរិស្ថាន​​តាម​ដង​ផ្លូវ​​​សាធារណៈ​​​​​ទូទាំង​​ក្រុង​​ ​ក្រោម​ការ​ដឹកនាំ​​ចង្អុល​​បង្ហាញ​ពី​​អាជ្ញាធរ​​​ខេត្ត ដើម្បី​​​ចូលរួមក្នុងពិធី​​​បុណ្យ​ចូល​ឆ្នាំ​​ចិន និង​ដើម្បី​​​លើកស្ទួយ​វិស័យ

ខេត្តព្រះសីហនុ​ ៖ ​សិស្សានុសិស្ស​​មក​ពី បណ្តា​សាលា​បឋម​សិក្សា​​ និង​សិស្សានុសិស្ស​ដែល​ជា​​​កាយឫទ្ធិ យុវជន​ យុវនារីស្ម័គ្រ​ចិត្ត​​​កាក​បាទក្រហម​​​​ រួមជាមួយ​អាជ្ញាធរ​​សង្កាត់​ទាំង​៤ ​និង​សមត្ថ​កិច្ច​​​នគរបាលប៉ុស្តិ៍​​​រដ្ឋ​បាល​​សង្កាត់​ទាំង​​៤ ក្នុង​ក្រុង​​ព្រះសីហនុ ​​កាលពី​ព្រឹក​ថ្ងៃទី​១ កុម្ភៈ​​បាន​ជួបជុំ​គ្នា​​ចូល​រួម​​សំអាត​បរិស្ថាន​​តាម​ដង​ផ្លូវ​​​សាធារណៈ​​​​​ទូទាំង​​ក្រុង​​ ​ក្រោម​ការ​ដឹកនាំ​​ចង្អុល​​បង្ហាញ​ពី​​អាជ្ញាធរ​​​ខេត្ត ដើម្បី​​​ចូលរួមក្នុងពិធី​​​បុណ្យ​ចូល​ឆ្នាំ​​ចិន និង​ដើម្បី​​​លើកស្ទួយ​វិស័យ​​ទេស​ចរណ៍​​​ស្រប​តាម​ទិសស្លោក​​​ «ទីក្រុង​ស្អាត រមណីយ​ដ្ឋាន​​​ស្អាត សេវា​ល្អ» ។​

លោក​គឹម សៀ ចៅ​សង្កាត់​​​​លេខ​​២ និង​​លោក​ស្រី​​ឃួន ​សារុន ចៅសង្កាត់​លេខ​៤ ដែល​បាន​​ចូលរួម​នៅក្នុង​​សកម្ម​​ភាព​នេះ​បាន​​ឱ្យ​ដឹង​ថា ​យើងមាន​​មោទន​ភាពណាស់​ដែល​ខេត្ត​​ព្រះ​សីហនុ​​​​គឺជា​ប៉ូល​​​មួយ​ក្នុង​ចំណោម​​ប៉ូល​ទាំង​​៣ (ខេត្ត​សៀមរាប រាជធានីភ្នំពេញ និង​ខេត្ត​​ព្រះ​សីហនុ) ដែល​ជា​ប៉ូល​​​ទេសចរណ៍​​ដ៏​សំខាន់​​​ និង​​មាន​ឆ្នេរ​សមុទ្រ​​ជាប់​ចំណាត់ថ្នាក់​​លេខ​១​លើ​ពិភព​លោក​ ។ ក្រៅ​ពី​នេះ​នៅ​មានទឹក​ធ្លាក់ជ្រោះ​​ក្បាល​ឆាយ​​ និង​​​​រមណីយដ្ឋាន​​​ជា​ច្រើន​​​ល្អ​ប្រណីត​​ប្លែកៗ ដែល​​​​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​ជាតិ ក៏ដូច​ជា​​​អន្តរជាតិមកទស្សនា សំរាក​លំហែ​កាយ​​ជា​រៀង​រាល់​​សប្តាហ៍ និង​រៀ​ង​រាល់​ពិធី​បុណ្យ​​​ធំៗ ពិសេស​​បុណ្យ​ចូលឆ្នាំ​ចិន​​​នាពេលនេះ​ ។ មូល​ហេតុ​​​នេះហើយ​ ​ទើប​អាជ្ញាធរ​​​ខេត្ត​បាន​ណែនាំ​ចង្អុល​​បង្ហាញ​​មក​អាជ្ញាធរ​សង្កាត់​ទាំង​៤ ​ឱ្យ​សហ​ការ​ជាមួយ​​​លោកគ្រូ ​អ្នក​គ្រូ ក្មួយៗ សិស្សានុ​សិស្ស​​​​​​សាលា​បឋម​សិក្សា​​ក្នុងក្រុង​​​​យុវជន​ យុវ​នារី កាកបាទ​ក្រហម​​ និង​ក្មួយ​ៗ​ដែល​ជា​កាយឫទ្ធិ​​​​ចូលរួម​សំអាត​បរិស្ថាន​​ក្នុងក្រុង​​ទេសចរណ៍​​​របស់​យើង ។​

លោកគឹម សៀ និង​​​លោក​ស្រី​​ឃួន ​សារុន បាន​បន្ត​​ទៀត​ថា​ ​ជារៀង​រាល់​​ឆ្នាំ រាល់​ពេលមាន​​ពិធី​បុណ្យ​ធំៗ​​ (បុណ្យជាតិ បុណ្យ​​ប្រពៃណី) អាជ្ញា​ធរ​​​ខេត្ត​​តែងតែ​​ណែ​នាំ​​​​ថ្នាក់​ក្រោម​​ឱ្យ​ជួយ​​សំអាតទី​​​ក្រុង​ ពិសេស​ក្នុង​ឱកាស​​​ចូលរួម​សំអាត​បរិ​ស្ថាន​​​ម្តងៗ​​បានធ្វើ​​ឱ្យក្មួយៗ ដែល​ជា​ក្មេង​​ជំនាន់​​ក្រោយ​ចេះ​ស្រលាញ់​​បរិស្ថាន និង​ឆ្នេរ​​​ខ្សាច់​​សមុទ្រ​​ដ៏កម្រ​​នៅ​លើពិភពលោក ។​ លោកសំ ប្រាក់ នាយប៉ុស្តិ៍​​​រដ្ឋបាល​​សង្កាត់​លេខ​២ និង​លោកសុខ ខនស៊ីមន ​​នាយប៉ុស្តិ៍​​​រដ្ឋ​បាល​​​សង្កាត់​លេខ​​៤ បាន​ឱ្យ​ដឹង​​ផងដែរ​ថា​​ កំលាំង​​នគរបាល​​​​ប៉ុស្តិ៍​​​​ក្រោម​​​បញ្ជា​របស់​លោក​​ស្នងការ​​​ខេត្ត​​ ​បានចុះ​មក​ការពារ​​ និងសំរួល​​​ចរាចរ​​ ដើម្បី​​ឱ្យការងារ​​​សំអាត​បរិស្ថាន​​តាមដង​ផ្លូវ​​សាធារណៈ​​ប្រព្រឹត្ត​​ទៅ​បាន​ដោយ​រលូន និង​សុវត្ថិភាព ៕​