ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​​ស្វែងរកមេ​ខ្លោង​ចាប់ជម្រិត​២នាក់ប្តី-ប្រពន្ធជាជនជាតិចិនតៃវ៉ាន់បន្ត​ទៀត​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​រួម​គ្នា​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ជាមួយ​កម្លាំង​នៅ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ផង បាន​ធ្វើការ​បង្ក្រាប​លើ​ករណី​ក្រុម​ជន​ចម្រុះ​ជាតិ​សាសន៍​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet មាន​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ សហការ​រួម​គ្នា​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ជាមួយ​កម្លាំង​នៅ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ផង បាន​ធ្វើការ​បង្ក្រាប​លើ​ករណី​ក្រុម​ជន​ចម្រុះ​ជាតិ​សាសន៍​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet មាន​ពីរ​គោលដៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃាត់​បាន​ជនសង្ស័យ​សរុប​ចំនួន​៣៦​នាក់ ។

ករណី​បង្ក្រាប​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៣​នាក់​រួម​មាន ជនជាតិ​ថៃ​២៥​នាក់ (​ស្រី​៨​នាក់​) ជនជាតិ​ចិនតៃវ៉ាន់​៤​នាក់ និង​ជនជាតិ​ខ្មែរ​៤​នាក់ (​ស្រី​ម្នាក់​)​។ ចំណែក​ប្រតិបត្តិការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ឃាត់ខ្លួន​បាន​៣​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ចិនតៃវ៉ាន់​២​នាក់ ។

នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កម្លាំង​អន្តរាគមន៍​ពិសេស​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឡោម​ព័ទ្ធ​បង្ក្រាប​ទីតាំង​ទី​១​នៅ​ខាងក្រោយ​វត្ត​សំរោង​អណ្តែត និង​ទីតាំង​២​នៅ​ជិត​ផ្សារ​ក្រមួន ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ​ជា​ជនជាតិ​ចិនតៃវ៉ាន់​ដែល​កំពុង​រត់គេច​ខ្លួន ហើយ​មេខ្លោង​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នោះ ក៏​មាន​ដីកា​ឲ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ