ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជា​ច្រើន​រយ​ខ្នង​គ្របដណ្តប់​ដោយ​កម្ទេច​ផេះ​ក្រោយ​ការផ្ទុះ​

6 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រមុខ​មជ្ឈមណ្ឌល​ជាតិ​សិក្សា​ភ្នំភ្លើង​ថ្លែង​ថា ភ្នំភ្លើង SINABUNG លើ​កោះ​ស៊ូ​ម៉ា​ត្រា ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រមុខ​មជ្ឈមណ្ឌល​ជាតិ​សិក្សា​ភ្នំភ្លើង​ថ្លែង​ថា ភ្នំភ្លើង SINABUNG លើ​កោះ​ស៊ូ​ម៉ា​ត្រា ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ។

ភ្នំភ្លើង​នេះ​បាន​បញ្ចេញ​ទៅ​កាន់​បរិយាកាស​នូវ​ផ្សែង​យ៉ាង​ក្រាស់​កម្ពស់​ដល់​ជិត​៥.០០០​ម៉ែត្រ ហើយ​ជះ​ផេះ​មក​លើ​ភូមិ​ជា​ច្រើន ។ នោះ​ជា​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​បំផុត​នៃ​ភ្នំភ្លើង SINABUNG នា​ឆ្នាំ​នេះ ។ រង្វង់​សន្តិសុខ​មួយ​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​ត្រូវ​បាន​បង្កើត​ឡើង ។ ពុំ​មាន​ប្រជាជន​ណា​ម្នាក់​ស្ថិត​ក្នុង​តំបន់​នេះ​ឡើយ ហើយ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ពុំ​បាន​រាយការណ៍​ពី​មនុស្ស​ស្លាប់ ឬ​របួស​ឡើយ ។

ទោះបី​យ៉ាងណា ផ្ទះ​ជា​ច្រើន​រយ​ខ្នង​ស្ថិត​ក្រៅ​តំបន់​សន្តិសុខ​គ្របដណ្តប់​ដោយ​កម្ទេច និង​ផេះភ្នំភ្លើង ។ ម៉ាស់​ការពារ​មុខ​ត្រូវ​បាន​ចែកចាយ​ដល់​ប្រជាជន ។ អាជ្ញាធរ​ស្នើ​ដល់​ប្រជាជន​ឱ្យ​ស្ថិត​នៅ​ក្នុងផ្ទះ​ចៀសវាង​កុំឱ្យ​មាន​បញ្ហា​ដល់​ការ​ដកដង្ហើម ។ ក្នុងភូមិ​មួយ​ចំនួន​ផ្សែង​ភ្នំភ្លើង​អាច​ឱ្យ​គេ​មើលឃើញ​ត្រឹម​ចម្ងាយ​៥​ម៉ែត្រ ក្រោយ​ភ្នំភ្លើង​នេះ​ផ្ទុះ ។

ភ្នំភ្លើង SINABUNG បាន​ផ្ទុះ​យ៉ាង​យូរ​កាលពី​ឆ្នាំ​២០១៣ ក្រោយ​រយៈពេល​ស្ងប់​យ៉ាង
តិច​​៤០០​ឆ្នាំ ។ ភ្នំភ្លើង​នេះ​ជា​ភ្នំភ្លើង​សកម្ម​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​សកម្ម​ចំនួន​១២៩​នៅ​ឥណ្ឌូ​ណេស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ