ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ស្មាន​មិន​ដល់​មែន រឿង​ដែល​កើតឡើងនេះ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​មាននៅ​ស្រុក​ស្ទឹង​ត្រង់ និង​ក្រុង​កំពង់ចាម ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ពីរ​នាក់​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ២០១៨ ករណី​នេះ​ដោយសារ​តែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​។…

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​ពីរ​កន្លែង​ផ្សេង​គ្នា ក្នុង​នោះ​មាននៅ​ស្រុក​ស្ទឹង​ត្រង់ និង​ក្រុង​កំពង់ចាម ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​ពីរ​នាក់​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ២០១៨ ករណី​នេះ​ដោយសារ​តែ​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​។

នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្ទឹង​ត្រង់​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ខាងលើ ផ្លូវ​ក្រាល​កៅស៊ូ​ពី​ស្ទឹង​ត្រង់​-​បឹង​កេ​ត ស្ថិត​នៅ​ភូមិ​ទី​ឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ​លក់ ត្រូវ​បាន​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវ ក្នុង​ពេល​ដែល​កំពុង​តែ​ដឹក​ដើរ​លក់​តាម​ភូមិ​នានា ។

ហេតុ​បណ្តាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ ស្មាន មហាម៉ាត់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ខ្មែរ​អ៊ិ​ស្លា​ម រស់នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់​បាន​ស្លាប់​ភ្លាម​ៗ ហើយ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ ។

ចំណែក​ករណី​ទី​២ វិញ​ត្រូវ​បាន​លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ត្រង់​ចំណុច​មុខ​សាលារៀន​ដីដុះ​ក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​ម៉ូតូ C១២៥ បើកបរ​ដោយ​ឈ្មោះ យ៉ា មិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង និង​បាន​បង្ក​ជាមួយ និង​ម៉ូតូ ពណ៌​ក្រហម​បើកបរ​ដោយ​ឈ្មោះ ហេង គឹ​ម​ហុង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល ស្រុក​កំពង់សៀម​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា ដែល​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​ភាគី​ជិះ​ម៉ូតូ​វី​វ៉ា​បាន​ស្លាប់​ម្នាក់ ។

ចំពោះ​មូលហេតុ​ដោយសារ ​តែ​ការ​ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ ហើយ​អ្នក​ឈ្មោះ យ៉ា មិ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​បំពេញ​នីតិវិធី​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ