ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​​ម្នាក់​ទទួល​បាន​សិទ្ធិ​ចិញ្ចឹម​កុមារ​ថៃ​13​នាក់

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នកមាន​ជប៉ុន​ម្នាក់​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ដណ្តើម​បាន​សិទ្ធិ​ចិញ្ចឹម​កុមារ​១៣​នាក់ ដែល​កើត​ពី​ម្តាយ​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ថៃ ដែលរឿង​នេះ​នាំ​ឱ្យ​ផ្ទុះ​រឿងអាស្រូវ​មួយ​ហៅ «​រោងចក្រ​កូន​» ។ ពេល​បញ្ចប់រឿង​ក្តី​នេះ…

ប្រទេស​ថៃ ៖ អ្នកមាន​ជប៉ុន​ម្នាក់​កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ដណ្តើម​បាន​សិទ្ធិ​ចិញ្ចឹម​កុមារ​១៣​នាក់ ដែល​កើត​ពី​ម្តាយ​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ថៃ ដែលរឿង​នេះ​នាំ​ឱ្យ​ផ្ទុះ​រឿងអាស្រូវ​មួយ​ហៅ «​រោងចក្រ​កូន​» ។

ពេល​បញ្ចប់រឿង​ក្តី​នេះ ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង​របស់​សារព័ត៌មាន​អន្តរជាតិ ក្រោយ​​​លាតត្រដាង​កាលពី​ឆ្នាំ​២០១៥ តុលាការ​សម្រាប់​កុមារ​ក្រុង​បាងកក​បាន​លើក​ពី «សុភមង្គល​របស់​កុមារ​ទាំង​១៣​នាក់ ដែល​កើត​ពី​ម្តាយ​ផ្ទុកមេរោគ​អេ​ដស៍​» ដើម្បី​ជា​ហេតុផល​នៃ​ការ​សម្រេច​របស់​ខ្លួន​ផ្តល់​ឱ្យ​លោក MITSUTOKI SHIGETA នូវ​សិទ្ធិ​ទាំង​ស្រុង​ធ្វើ​ជា​ឪពុក​ម្តាយ​ពួក​គេ ។ តុលាការ​និយាយ​ថា ឪពុកចិញ្ចឹម​ពួក​គេ​ពុំ​ធ្លាប់​មាន​ប្រវត្តិ​មិនល្អ​ឡើយ ។ ការ​សម្រេច​នេះ​របស់​តុលាការ​ថៃ​អាច​ឱ្យ​លោក MITSUTOKI SHIGETA ជា​អ្នកមាន​ជប៉ុន​ម្នាក់​ទទួល​បាន​មរតក​ច្រើន​នាំ​ពួក​កូនចិញ្ចឹម​របស់​គាត់​ទៅ​ជប៉ុន ។

តុលាការ​បញ្ជាក់​ថា អ្នកមាន​ជប៉ុន​រូប​នោះ​បាន​រៀបចំ​រួចរាល់​ហើយ​នូវ​កន្លែង​រស់នៅ ហើយ​សន្យា​ចិញ្ចឹម​បីបាច់​ពួក​គេ​ឱ្យ​បាន​ល្អ​បំផុត ។

អ្នកមាន​រូប​នោះ​ដែល​មិន​ងាយ​ចេញ​មុខ​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​នោះ​ពុំ​មាន​វត្ត​មាននៅ
ក្រុង​បាងកក​ឡើយ​នា​ថ្ងៃ​ទី​២០ កុម្ភៈ ។ មេធាវី​របស់​គាត់​ជា​ជនជាតិ​ថៃ លោក KONG SURIYAMONTOL បញ្ជាក់​ថា ការ​បញ្ជូន​កុមារ​ទាំង​១៣​នាក់​នោះ​ទៅ​ជប៉ុន​នឹង​ត្រូវ​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ ។ ពេល​សួរ​ពី​ហេតុផល​ហេតុ​អី​អ្នកមាន​រូប​នោះ​ចង់បាន​ក្មេង​ច្រើន​ម្ល៉េះ មេធាវី​រូប​នោះ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា កូនក្តី​លោក​ចង់បាន​គ្រួសារ​ធំ​មួយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ