ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ៖ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​អះអាង​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នឹង​ដាក់ទោស​ធ្ងន់ធ្ងរ ចំពោះ​បុគ្គល​ណា​ធ្វើ​ឲ្យ​បរទេស​ផ្តាច់ជំនួយ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​អះអាង​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នឹង​ដាក់ទោស​ធ្ងន់ធ្ងរ ចំពោះ​បុគ្គល​ណា​ធ្វើ​ឲ្យ​បរទេស​ផ្តាច់ជំនួយ ឬ​មិន​ឲ្យ​ទិញ​ផលិតផល​របស់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ការ​ចែង​បែប​នេះ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ជា​ធំ ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ តំណាង​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​ឲ្យ​ដឹង​ថា «​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​រក្សាសុខ​សន្តិភាព ប្រទេស​ជាតិ និង​ដើម្បី​លើក​ស្ទួយ​តម្លៃ​ជាតិខ្មែរ ក្នុង​បុព្វហេតុ​ការពារ​ឯករាជ្យ​ជាតិ អ​ធិ​តេ​យ្យ​ជាតិ និង​ឯករាជ្យ​ជាតិ ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ តាម​គ្រប់​រូបភាព ព្រមទាំង​ដើម្បី​លើក​ស្ទួយ​ការ​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ ។

សូម​បញ្ជាក់​ថា លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​កំណត់​យក​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ​នេះ ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​១១ ព្រឹទ្ធសភា នីតិកាល​ទី​៣ មាន​របៀបវារៈ​ចំនួន​៤ រួ​មាន ៖ ១.​ពិនិត្យ និង​យោបល់ លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​ខ្លះ នៃ​រដ្ឋធម្មនុញ្ញ​, ២.​ពិនិត្យ និង​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​, ៣.​ពិនិត្យ និង​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ទី​៤.​ពិនិត្យ និង​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ