ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​ម៉ូតូ​ឈប់​សិន ស្រាប់តែ​លេង​ចាក់​យក​ជា​ច្រើន​កន្លែង

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់​ឲ្យ​ឈប់​បត់ជើងតូច ត្រឡប់​មក​វិញ​ចាប់​គ្រៀក​.​ក ប្លន់​យក​ម៉ូតូ គ្រូបង្រៀន​ភាសា​ចិន​ម្នាក់ ដែល​ឆ្លៀតពេល​ទំនេរ​រត់​ម៉ូតូឌុប​ពេល​យប់​ត្រូវ​បាន​ជនល្មើស​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់​ម្ចាស់​ប្លន់​យក​ម៉ូតូ ។ ករណី​ប្លន់​យក​ម៉ូតូ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖ ហៅ​ម៉ូតូឌុប​ជិះ​ដល់​កន្លែង​ស្ងាត់​ឲ្យ​ឈប់​បត់ជើងតូច ត្រឡប់​មក​វិញ​ចាប់​គ្រៀក​.​ក ប្លន់​យក​ម៉ូតូ គ្រូបង្រៀន​ភាសា​ចិន​ម្នាក់ ដែល​ឆ្លៀតពេល​ទំនេរ​រត់​ម៉ូតូឌុប​ពេល​យប់​ត្រូវ​បាន​ជនល្មើស​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់​ម្ចាស់​ប្លន់​យក​ម៉ូតូ ។ ករណី​ប្លន់​យក​ម៉ូតូ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងជើង ស្នាក់​ការ​គណបក្ស​សង្កាត់ នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ជនល្មើស ឈ្មោះ ដែ​ម រ​ដ្ឋា អាយុ​២៥​ឆ្មាំ ភេទ​ប្រុស នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ និង​ជា​មនុស្ស​ញៀន​ថ្នាំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ តុល រត​នះ​សុខា អាយុ​៣៩​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មុខរបរ​គ្រូបង្រៀន​សាលា​ចិន និង​រត់​ម៉ូតូឌុប ។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​បានដឹង​ថា គាត់​បាន​បើក​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​២០១៧ ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ​១Q- ១១៤៦ ដឹក​ជនល្មើស​នេះ​ចេញពី​ផ្លូវ​ដើម​ពុ​ទ្ធ្រា ដឹក​ទៅ​តាម​ផ្លូវ​ZOA ទៅ​ដល់​ចំណុច​ស្ងាត់​វា ឲ្យ​ឈប់​ចុះ​នោម ពេល​មក​វិញ វា​ចាប់​គ្រៀក​.​ករ​គាត់​ធ្វើ​សកម្មភាព​ចាក់​គាត់​បណ្តាល​ឲ្យ​រង​បួស ពេល​នោះ​ក៏​មានការ​ប្រតាយប្រតប់​គ្នា ហើយ​ក៏​គាត់​ស្រែក​ទើប​អ្នក​ភូមិ​ចេញ​ជួយ​ស្រប​ពេល​នោះ​នគរបាល​ប៉ុស្តិ៍​ដើរ​ល្បាត​ក៏​ជួយ​ធ្វើ​អន្តរាគមន៍​ចាប់​ជនសង្ស័យ​យក​បាន​ម៉ូតូ និង​ជួយ​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត បាន​បន្ត​ថា តាម​ការ​ពិនិត្យ​របស់​លោក​ពេទ្យ​ជន​រង​គ្រោះ​ត្រូវ​បាន​ជនល្មើស​យក​កាំបិត​ស្រួច​ចាក់​បណ្តាល​រង​របួស​៦​កន្លែង ។ ចំពោះ​ជនសង្ស័យ​ជា​ចោរប្លន់ កម្លាំង​ជំនាញ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ