ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នឹង​ដាក់ទោស​ធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​ណា​ដែល​ធ្វើ​ឲ្យ​បរទេស​ផ្តាច់ជំនួយ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​អះអាង​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នឹង​ដាក់ទោស​ធ្ងន់ធ្ងរ ចំពោះ​បុគ្គល​ណា​ធ្វើ​ឲ្យ​បរទេស​ផ្តាច់ជំនួយ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ បើក​សម័យប្រជុំ​ពេញអង្គ​របស់​ខ្លួន អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​អះអាង​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី នឹង​ដាក់ទោស​ធ្ងន់ធ្ងរ ចំពោះ​បុគ្គល​ណា​ធ្វើ​ឲ្យ​បរទេស​ផ្តាច់ជំនួយ ឬ​មិន​ឲ្យ​ទិញ​ផលិតផល​របស់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ការ​ចែង​បែប​នេះ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ជា​ធំ ។

ការ​លើក​ឡើង​របស់​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា អាច​នឹង​សំដៅ​ទៅ​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្នើ​ឲ្យ​បរទេស​ផ្តាច់ជំនួយ​មក​កម្ពុជា ក៏​ដូច​ជា​មនុស្ស​ទូទៅ​ផង​ដែរ ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ នេះ ។

លោក ម៉​ម ប៊ុ​ន​នាង សមាជិក និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មាត្រា​៤៩ និង​មាត្រា​៥៣ នៃ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ បាន​ហាម​ដាច់ខាត់​មិន​ឲ្យ​ជន​ណា​ម្នាក់​ធ្វើ​អ្វីមួយ​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​នោះ​ឡើយ ។

លោក​បញ្ជាក់​ថា «​អំពើ​ដែល​ធ្វើ​ឲ្យ​ខួច​ប្រយោជន៍​ជាតិ រួ​មានការ​អំពាវនាវ​ឲ្យ​បរទេស​ច​កាត់​ផ្តាច់ជំនួយ ឬ​ការ​ស្នើ​ណាមួយ​ទៅ​បរទេស​មិន​ឲ្យ​ទិញ​ទំនិញ ដែល​ផលិត​ដោយ​ប្រជាជន​កម្ពុជា ជាដើម​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក ម៉​ម ប៊ុ​ន​នាង ក៏​បាន​ញ្ជា​ក់ថា ច្បាប់​ស្តី​ពី វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តី​ពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ នេះ នឹង​អនុម័ត​ជា​ការ​ប្រញាប់​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ខាង​មុខ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ និង​ទប់ស្កាត់​ឃោសនា​ណាមួយ ដែល​នាំ​ឲ្យ​ខាត​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លង​មកនេះ សមាជិក​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៧៩​រូប គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ៤១​រូប គណបក្ស​ស​ញ្ញាតិ​កម្ពុជា ២​រូប គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១​រូប សរុប​ចំនួន​១២៣​រូប បាន​លើកដៃ​អនុម័ត​សេចក្តីព្រាងច្បាប់ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​គ្មាន​ការ​កែប្រែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ