នាង​អ៊ីត​លែង​ចង់​ល្បី​ យកចិត្តទុកដាក់​ជ្រោង​កូនស្រី​ម្តង


រាជធានី​ភ្នំពេញ ៖ ជីវិត​ស្ថិត​លើ​វិ​ថី​សិល្បៈ​ជា​ច្រើន​ឆ្នាំ​ក្នុង​នាម​ជាតា​រា​ល្បីឈ្មោះ ពេល​នេះ​តារា​កំប្លែង​នាង​សេន ចិន្តា ហៅ​អ៊ីត លែង​ចង់​ល្បី​ទៀត​ហើយ តែ​អ្វី​ដែល​នាង​យក​ចិត្តទុកដាក់ គឺ​ជ្រោង​កូនស្រី​ទើប​ពេញវ័យ​ក្រមុំ​របស់​ខ្លួន​ឱ្យ​លូតលាស់​ក្លាយជា​តារា​ល្បីឈ្មោះ ។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ​តារា​កំប្លែង​នាង​អ៊ីត ទៅ​ណា​មក​ណា​តែងតែ​នាំ​កូនស្រី​របស់​នាង​ទៅ​ជាមួយ ខុស​ប្លែក​ពី​មុន ។ វា​ជា​ការ​បង្ហាញ​កូនស្រី​របស់​ខ្លួន​ដល់​ពិភព​សិល្បៈ ព្រោះ​កូនស្រី​របស់​នាង​មាន​និស្ស័យ​សិល្បៈ​តាំងពី​កុមារភាព​មក ដោយ​ចេះ​ច្រៀង ចេះ​រាំ ។ នា​ពេល​បច្ចុប្បន្ន​សង្គម​សិល្បៈ​ត្រូវការ​តារា​មាន​ទេព​កោសល្យ ដូច្នេះ​ហើយ​នាង​អ៊ីត​ចង់​ជ្រោមជ្រែង​កូនស្រី​ឲ្យ​ក្លាយជា​តារា​ល្បី ។

ជាក់ស្តែង​នា​ពេល​កន្លង​មក​នាង​អ៊ីត បាន​ទាក់ទង​នៅ​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ឲ្យ​កូនស្រី​របស់​ខ្លួន​បាន​ឡើង​ច្រៀង​ជាមួយ​ការ​តុបតែង​ខ្លួន​ទំនើប​ទាន់សម័យ ។ កូនស្រី​របស់​នាង​អ៊ីត​និយម​ច្រៀង​ទាំង​បទ​ញាក់ និង​បែប​មនោសញ្ចេតនា​ទាន់សម័យ ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាង​អ៊ី​ត​ឱ្យ​ដឹង​ថា​ «ក្រោយ​ពេល​ឃើញ​កូនស្រី​របស់​នាង​ខ្ញុំ គឺ​នាង​ខ្ញែ​ត​កាន់តែ​វិ​វ​ឌ្ឍ​ការ​ច្រៀង​រួច​មក នាង​ខ្ញុំ​ក៏​ចាប់ផ្តើម​ដើរ​រក​ទីផ្សារ​ឱ្យ​កូន​បាន​ច្រៀង ។ ម្ល៉ោះហើយ​ទើប​នាង​ខ្ញុំ​រឹតតែ​លែង​ចង់​ចេញ​មុខ​ខ្លួនឯង ទុក​ឱ្យ​កូនស្រី​បាន​លេចធ្លោ​ម្តង ។ គោលដៅ​របស់​នាង​ខ្ញុំ​ចង់ឱ្យ​ខ្ញែ​ត​កូនស្រី​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ក្នុងស្រុក​មួយ​ដូច​តារា​ទូទៅ ហើយ​ក្រោយ​ដឹង​ថា​ទាល់តែ​មាន​សមត្ថភាព ទើប​ពេល​នេះ​នាង​ខ្ញុំ​ជា​ម្តាយ​នៅ​តែ​ឆ្លៀតពេល​នៅ​ជួយ​បង្ហាត់បង្រៀន​កូន​ស្រី​ឱ្យ​មានការ​ចេះ​បន់​បែន​តទៅ​ទៀត បន្ទាប់​ពី​យល់​ថា​សំឡេង​ច្រៀង​នៅ​មិន​ទាន់​ល្អ​ពេក​ទេ​បើ​គ្មាន​គ្រូ​បង្ហាញ​នោះ ។

ដូច្នេះ​ហើយ​សូមអ្នក​គាំទ្រ​ជួយ​គាំទ្រ​កូនស្រី​នាង​ខ្ញុំ​ផង និង​ជួយ​រិះគន់​កែ​លម្អ​ប្រសិនបើ​មាន​ភាព​ខ្វះខាត ឆ្គាំឆ្គង​ដោយ​អ​ចេតនា​» ។

តារា​កំប្លែង​នាង​អ៊ី​ត បន្ទាប់​ពី​លែងលះ​ស្វាមី​រួច​មក រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​ជាប់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ដដែល ដោយ​មិន​ទាន់​មាន​គូគាប់​ថ្មី​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ