ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​និស្សិតដេក​ដូច​ស្លា.ប់​​ធ្វើ​បាតុកម្ម​មុខ​សេត​វិមាន​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​បាញ់ប្រហារ​ក្នុង​វិទ្យាល័យ MARJORY STONE-MAN DOUGLAS ក្រុង PARKLAND រដ្ឋ​ផ្ល​រី​ដា ពួក​អ្នកគាំទ្រ…

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​បាញ់ប្រហារ​ក្នុង​វិទ្យាល័យ MARJORY STONE-MAN DOUGLAS ក្រុង PARKLAND រដ្ឋ​ផ្ល​រី​ដា ពួក​អ្នកគាំទ្រ និង​ពួក​អ្នកប្រឆាំង​អាវុធ​សុទ្ធតែ​ចង់ឱ្យ​គេ​ស្តាំ​សំឡេង​ពួក​គេ​នៅ​សហរដ្ឋអា​មេ​រិ​ក ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​ក្រុម​និស្សិត​មួយ​ហៅ​ក្រុម «TEENS FOR GUN REFORM» (​ពួក​យុវជន​ដើម្បី​ការ​កែទម្រង់​លើ​ការ​ប្រើ​អាវុធ​) បានរៀបចំ​ធ្វើ​បាតុកម្ម​មួយ​ដោយ​នាំ​គ្នា​ដេក​ដូច​​ស្លាប់​នៅ​មុខ​សេត​វិមាន ។ ពួក​គេ​នាំ​គ្នា​អង្គុយ​លើ​ផ្លូវ​មួយ​រហូត​ដល់​ជិត​មុខ​និវេសន​ដ្ឋាន​​របស់​ប្រ​ធា​នា​ធិ​បតី ។ ពួក​និស្សិត​ទាំងនេះ​បាន​ដេក​ស្តូក​ជា​និមិត្តរូប​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​បាញ់​សម្លាប់​រង្គាល ។ ពួក​គេ​ចង់ឱ្យ​ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ និង​រដ្ឋាភិបាល​លោក​បញ្ចេញប្រតិកម្ម ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​អាវុធ​អាច​ទិញ​បាន​ស្រួល​ពេក​នៅ​សហរដ្ឋ​អា​មេ​រិ​ក ឧទាហរណ៍​យុវជន NIKOLAS CRUZ ខ្មាន់កាំភ្លើង​នៅ​ផ្ល​រី​ដា គេ​ទើប​មាន​អាយុ​១៩​ឆ្នាំ តែ​អាច​ទិញ​កាំភ្លើង​ប្រើ​រួច​ទៅ​ហើយ ។

នា​ស​ប្តា​ហ៍​នេះ សិស្ស​ស្រី​ម្នាក់​នៃ​វិទ្យាល័យ​នៅ PARKLAND ជា​អ្នក​នៅ​រស់រាន​មានជីវិត​ពី​ការ​បាញ់ប្រហារ​បាន​ចេញ​មុខ​តាម​បណ្តាសារ​ព័ត៌មាន​អា​េ​ម​រិ​ក ដើម្បី​ឱ្យ​រូប​នាង​គេ​បាន​ឃើញ​ទូ​ទាំង​ពិភពលោក ។ ក្នុង​សុន្ទរកថា​មួយ​សិស្ស​ស្រី​រូប​នោះ នាង EMMA GONZALEZ បាន​ចោទប្រកាន់​លោក​ត្រាំ ថា ត្រូវ​ក្រុម LOBBY អាវុធ​សំខាន់​របស់​សហរដ្ឋអាមេរិក គឺ​ក្រុម NATIONAL RIFLE ASSOCIATION (NRA) សូកប៉ាន់ ។ នាង​ក៏​អំពាវនាវ​ផង​ដែរ​ដល់​បណ្តា​សិស្សសាលា និង​បណ្តាជន​រង​គ្រោះ​ដោយ​ការ​បាញ់ប្រហារ​ប្រែក្លាយ​ខ្លួន​ទៅ​ជា​តួអង្គ​សំខាន់​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ប្រឆាំង​អាវុធ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ឱ្យ​ដឹង​នា​ថ្ងៃ​ទី​១៩ កុម្ភៈ ថា លោក​គាំទ្រ
ការ​ពង្រឹង ការ​ត្រួតពិនិត្យ​លើ​បណ្តា​សកម្មភាព​កាលពីមុន​ៗ​របស់​ពួក​អ្នកទិញ​អាវុធ​ប្រឈម​មុខ​នឹង​កំហឹង​របស់​ពលរដ្ឋ​អា​មេ​រិ​កមួយ​ផ្នែក​ដែល​ក្តុកក្តួល​ដោយសារ​ការ​បាញ់​សម្លាប់​មនុស្ស​រង្គាល​ថ្មី​ក្នុង​វិទ្យាល័យ​មួយ ។ ក្រោយ​ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​១៧​នាក់ នៅ​វិទ្យាល័យ​រដ្ឋ​ផ្ល​រី​ដា​មួយ​មក លោក​ត្រាំ នៅ​ស្ងៀមស្ងាត់​លើ​បញ្ហា​ទិញ​អាវុធ​ប្រើ ។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី SARAH SANDERS គូសបញ្ជាក់​ថា ប្រធានាធិបតី​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​កែ​លម្អ​ប្រព័ន្ធ​សហព័ន្ធ​នៃ​ការ​ត្រួតពិនិត្យ​លើ​បណ្តា​អំពើ​កាល​ពី​មុន​ៗ​របស់​ពួកអ្នកទិញ​អាវុធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ