ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង Neymar ថា​មិច​អត់ ប្រសិនបើ PSG ធ្លាក់​ពី Champions League ដោយសារ Real

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​វ័យក្មេង Neymar Jr នឹង​នៅ​លេង​ឲ្យ​ក្លឹ​ប​អ្នកមាន​បារាំង PSG តទៅ​ទៀត…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ឆ្នើម​វ័យក្មេង Neymar Jr នឹង​នៅ​លេង​ឲ្យ​ក្លឹ​ប​អ្នកមាន​បារាំង PSG តទៅ​ទៀត បើ​ទោះបីជា PSG អាច​នឹង​ធ្លាក់​ពី​ការ​ប្រកួត Champions League ដោយសារ Real Madrid ក៏​ដោយ ។ អតីត​កីឡាករ​របស់ Barcelona រូប​នេះ​បាន​ទទួល​ការ​សរសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ប្រកួត​ជាមួយនឹង Real Madrid កាលពី​ស​ប្តា​ហ៍​មុន បើ​ទោះបីជា​មិន​បាន​ឈ្នះ​ក៏​ដោយ ។

ដោយសារ​តែ​ចាញ់ Real Madrid លើក​មុន​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ PSG ត្រូវ​យក​លទ្ធផល​ឈ្នះ Real 2-0 នៅ​ថ្ងៃ​ទី​៦ ខែ​ក្រោយ​នេះ ដើម្បី​បន្ត​ឡើង​ទៅ​វគ្គ​បួន​ក្រុម​ចុង​ក្រោយ ។ ដូចនេះ​ជើង​ទី​ពីរ​នេះ​គឺ​ពិតជា​សំខាន់​សម្រាប់ PSG ក្នុង​ការ​យកឈ្នះ ។

តាម Telefoot បាន​ឲ្យ​ដឹង​ថា Neymar នឹង​នៅ​បើ​ទោះបីជា​ត្រូវ​ធ្លាក់​ចេញពី Champions League ក្តី ។ បើ​ទោះបីជា​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ថា Neymar មិន​សប្បាយចិត្ត​ចំពោះ​មិត្ត​រួម​ក្រុម​និង​ក្រុម​ទាំងមូល​ក្តី​ក៏​ពេល​នេះ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​សម្រេចចិត្ត​ថា នឹង​នៅ PSG បន្ត​ទៅ​ទៀត​នៅ​រដូវ​កាល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ