ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សាយ​ប៉ុណ្ណឹង​ហើយ ​នៅ​តែ​មាន​ល្បែងស៊ីសង​នេះ​ទៀត មិនបាច់​ប្រឹង​​អួត​ទេ​

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ល្បែងស៊ីសង​ភ្នាល់​ចាក់​មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​ កើត​មាន​ពេញបន្ទុកនៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ហើយ​ក៏​នៅ​មិន​ឆ្ងាយ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង​ប៉ុន្មាន​ដែរ​ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ការ​រិះ​គន់​អាជ្ញាធរ​មូលដ្ឋាន​ថា បណ្តោយ​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ផ្កាប់មុខទាំង​នោះ​ហោ​កញ្ជ្រៀវ​ជា​រៀងរាល់ថ្ងៃ រំខាន​ការ​រស់នៅ​របស់អ្នក​ជិតខាង ​និង​បង្ក​ការ​កកស្ទះចរា​​ចរណ៍​ តាម​ដង​ផ្លូវ​សាធារណៈ​ទៀត​ផង…

ខេត្តកំពង់ឆ្នាំង ៖ ល្បែងស៊ីសង​ភ្នាល់​ចាក់​មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​ កើត​មាន​ពេញបន្ទុកនៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ហើយ​ក៏​នៅ​មិន​ឆ្ងាយ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង​ប៉ុន្មាន​ដែរ​ដែល​បាន​ធ្វើ​ឱ្យ​គ្រប់​មជ្ឈដ្ឋាន​ការ​រិះ​គន់​អាជ្ញាធរ​មូលដ្ឋាន​ថា បណ្តោយ​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ផ្កាប់មុខទាំង​នោះ​ហោ​កញ្ជ្រៀវ​ជា​រៀងរាល់ថ្ងៃ រំខាន​ការ​រស់នៅ​របស់អ្នក​ជិតខាង ​និង​បង្ក​ការ​កកស្ទះចរា​​ចរណ៍​ តាម​ដង​ផ្លូវ​សាធារណៈ​ទៀត​ផង ។

កាលពី​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ គេ​ឃើញ​មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម បាន​ទៅ​ថត​ផ្តិត​យក​រូបភាព​ដែល​ក្រុម​អ្នក​ញៀន នឹង​ល្បែង​ទាំងនោះ​កំពុង​ចាក់​ភ្នាល់​គ្នា​ហ៊ោកញ្ជ្រៀវក្នុង​ហាង​កាហ្វេ​មួយ​ ដែល​នៅ​ខាងក្រោយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប្អេ​រ បន្ទាប់​មក​ក្រុម​អ្នក​សារព័ត៌​មានបាន​ទូរ​សព្ទ័​ទៅ​លោក ឡុ​ច វ​ណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​រាយការណ៍​ពី​សកម្មភាព​ល្បែងស៊ីសង​នៅ​ចំណុច​ខាងលើ ត្រូវ​បាន​ស្នងការ​ប្រាប់​ថា ឱ្យទៅ​សួរ​លោក​អធិការ​នគរបាល​ក្រុង​ទៅ ។ បន្តិច​ក្រោយមក​ គេ​ឃើញ​កម្លាំង​នគរបាល​ក្រុង​២​នាក់ បាន​មក​ដល់​និង​បាន​ហៅ​ម្ចាស់​ហាង​កាហ្វេ​មាន​ល្បែងស៊ីសង​មក​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​ប្អេ​រក្នុង​ថ្ងៃ​នោះ​ដែរ ។ ប៉ុន្តែ​នៅ​រសៀល​​ថ្ងៃ​ទី​១៨ កុម្ភៈ ល្បែងស៊ីសង​ភ្នាល់មាន់​ខាងលើ​ នៅ​តែ​បន្ត​លេង​យ៉ាង​គគ្រឹកគគ្រេង ហាក់​ផ្គើន​នឹង​សមត្ថកិច្ច​នគរបាល​ដែល​បាន​ហៅ​មក​ធ្វើ​កិច្ចសន្យា​កាលពី​ថ្ងៃ​សៅរ៍ ។

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​១៨ កុម្ភៈ  ​មាន​អ្នកខ្លះបាន​ទូរ​សព្ទ័​មក​ប្រាប់​អ្នកកាសែត​ជា​បន្តបន្ទាប់ ដោយ​ពួក​គាត់​ប្រាប់​ថា ល្បែងស៊ីសង​នៅ​ក្រោយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប្អេ​រ នៅ​តែ​រំខាន​ការ​រស់នៅ​របស់​ពួក​គាត់​ដេក​ពួន​មិន​បាន ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ទៅ គឺ​អ្នកលេង​ល្បែងស៊ីសង​ចាក់​ភ្នាល់​បញ្ជល់មាន់​ទាំងនោះ​បាន​ហ៊ោកញ្ជ្រៀវ​រំខាន​ខ្លាំង​ណាស់ ។ ម្យ៉ាងវិញទៀត​បាន​បង្ក​ការ​ស្ទះចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ចូល​ទៅ​ផ្ទះ​ពួក​គាត់​ទៀត​ផង ។ពួក​គាត់​បាន​សំណូមពរ​ឱ្យ​ជួយ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ពួក​គាត់​ផង ។

សូម​បញ្ជាក់​ថា ផ្ទះ​លក់​កាហ្វេ​មាន​ល្បែងស៊ីសង​ខាងលើ នៅ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ពី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប្អេ​រ និង​មាន​ចម្ងាយ​ប្រមាណ​៥-៦​រយ​ម៉ែត្រ​ពីមុខ​សាលាខេត្ត​កំពង់ឆ្នាំង បាន​កើត​មាន​យូរហើយ​ដោយ​​កាល​មុន​មានការ​ចាក់​ប្រដាល់​តែ​សព្វថ្ងៃ​ចាក់​មាន់​ជល់​តាម​កញ្ចក់​ទូរទស្សន៍​កើត​ពេញបន្ទុក ។ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ហៅ​អប់​រំជា​ច្រើន​លើក​មក​ហើយ​តាម​បណ្តឹង​របស់​អ្នក​ជិតខាង​តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​សោះ ។

ហេតុនេះ ទើប​ពួក​គេ​រាយការណ៍​មក​អ្នកកាសែត​ម្តង ដើម្បី​ឱ្យ​ចុះ​ផ្សាយ​ដឹង​ដល់​ចៅហ្វាយខេត្ត សូម​មេត្តា​ជួយ​ប្រជាពលរដ្ឋ​ផង ។ ពួក​គេ​ថា បើ​អភិបាលខេត្ត​បិទ​ល្បែងស៊ីសង​ខាងលើ​នេះ​បាន ពួក​គេ​សូម​សំដែង​ការ​គាំទ្រ​១០០​ភាគរយ ប៉ុន្តែ​បើ​ផ្សាយ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​មាន​ល្បែងស៊ីសង​នេះ​ទៀត មិនបាច់​ប្រឹង​អួត​ពី​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​រក​ខ្មោច​ស្អី​នោះ​ទៀត​​ទេ ដាក់​លេខ​សូន្យ​ហ្មង​ទៅ ៕ ​

អត្ថបទសរសេរ ដោយ