ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែងចោទ​នាយកដ៏ល្បី​នៅ​​ហូ​លី​វូ​ដ​បង្ខំ​ចាប់រំលោ.ភ

6 ឆ្នាំ មុន

លោក ​Harvey Weinstein អាយុ​៦៥​ឆ្នាំ ​ជានា​យក​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ​ត្រូវ​តារា និង​ស្ត្រី​ជាង​​៥០​នាក់​ចោទប្រកាន់​ថា​ លោក​បាន​គំរាម និង​ចាប់រំលោភ តែ​លោក​បដិសេធ ។…

លោក ​Harvey Weinstein អាយុ​៦៥​ឆ្នាំ ​ជានា​យក​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ​ត្រូវ​តារា និង​ស្ត្រី​ជាង​​៥០​នាក់​ចោទប្រកាន់​ថា​ លោក​បាន​គំរាម និង​ចាប់រំលោភ តែ​លោក​បដិសេធ ។

ជា​ចុង​ក្រោយ​នេះ​នាង Uma Thurman ជា​តារា​សម្ដែង អាយុ​៤៧​ឆ្នាំ ​ក្នុង​ខ្សែ​ភាពយ​ន្ត​ល្បីៗ​​ជា​ច្រើន​រឿង បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក Weinstein បាន​ប្រើ​កម្លាំង​ចាប់រំលោភ​ខ្លួន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​ចំនួន​២​លើក​ក្នុង​ទស​វត្ស ១៩៩០ នៅ​ពេល​ថត​រឿង «Pulp Fiction» ប៉ុន្តែ​បាន​រើបម្រះ​យករួចខ្លួន ។

នាង​ Uma Thurman បាន​បង្ហាញ​រឿង​នេះ​នៅ​ក្នុង​កាសែត «New York Times» និង​បញ្ជាក់​​កាលពី​ខែវិច្ឆិកា​កន្លង​មក​ថា នឹង​បង្ហាញ​ពី​រឿងអាស្រូវ​នេះ​ ប្រសិនបើ​មានឱកាស និង​ក្នុង​ពេល​ប្រឡូក​ក្នុង​មជ្ឈដ្ឋាន​សម្ដែង​ថ្មី​ៗ ក៏​ត្រូវ​បាន​បុរស​ម្នាក់​បង្ខំ​ឲ្យ​រួមរ័ក ប៉ុន្តែ​នាង​មិន​​បាន​បង្ហាញ​ឈ្មោះ​ទេ ។

បច្ចុប្បន្ន​ប៉ូលិស​អង់គ្លេស​កំពុង​ស៊ើ​ប​អង្កេត​លើ​បទចោទប្រកាន់​ផ្លូវភេទ​ចំនួន​១៤ ករណី​ដល់​​លោក Weinstein ដោយ​មាន​ស្ត្រី​ចំនួន​៩​នាក់ ចោទប្រកាន់​ថា​លោក​បាន​គំរាម​កំហែង​​លើ​ផ្លូវភេទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ