ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​បែប​ណា​ទៅ​ទើប​អាច​កាត់​បន្ថយ​ករណី​នេះ​បាន​ខ្លះ?

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ពីរ​នាក់​បាន​រង​របួសធ្ងន់ ក្រោយ​ជួប​ហេតុការណ៍​ម៉ូតូ​បុក​គ្នា ជាមួយ​រថយន្ត នៅ​វេលា​ម៉ោង​ប្រហែល​២២​និង​២៥​នាទី​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ក្បែរ​បន្ទាយ​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក លើ​ផ្លូវជាតិ​លេខ​៧៦…

ខេត្តមណ្ឌលគិរី ៖ បុរស​ពីរ​នាក់​បាន​រង​របួសធ្ងន់ ក្រោយ​ជួប​ហេតុការណ៍​ម៉ូតូ​បុក​គ្នា ជាមួយ​រថយន្ត នៅ​វេលា​ម៉ោង​ប្រហែល​២២​និង​២៥​នាទី​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ក្បែរ​បន្ទាយ​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក លើ​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​នៅ​ភូមិ​អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ធ្វើ​ដំណើ​មក​ពី​លិចទៅ​កើត​បុក​ម៉ូតូ​ពេញទំហឹង ។
សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ សា​ម៉ៃ ឃាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មរ មុខរបរ​កសិករ​( រង​បួស​ធ្ងន់​)​ខណៈ​ពេល​ដែល​បើក​ម៉ូតូ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច និង​អ្នក​រួម​ដំណើរ​១​នាក់​ទៀត ឈ្មោះ រិ​ទ្ធ ធា​រ៉ា ភេទ​ប្រុស អាយុ​២០ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​(​រង​របួសធ្ងន់​)​អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ។​បច្ចុប្បន្ន​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី ។

ចំណែកឯ​មធ្យោបាយ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក រង់ចាំ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ អ្នក​បង្ក​ចាត់ការ​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ