ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុគ្គល​៣​នាក់​ពី​បទ «​ញុះញង់​»

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ប្រជាពលរដ្ឋ​៣​នាក់ ពី​បទ «​ញុះញង់ និង​បង្កើត​ភូមិ​អនាធិបតេយ្យ​» ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។ លោក​វរសេនីយ៍ឯក អ៊ុ​ក…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​ប្រជាពលរដ្ឋ​៣​នាក់ ពី​បទ «​ញុះញង់ និង​បង្កើត​ភូមិ​អនាធិបតេយ្យ​» ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។

លោក​វរសេនីយ៍ឯក អ៊ុ​ក សុ​ផាត អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ប្រាប់​ថា ប្រជាពលរដ្ឋ​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១.​ឈ្មោះ ព្រាប ផែ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ថ្មគោល ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ២.​ឈ្មោះ ហម ហ៊ុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ៣.​ឈ្មោះ ឌុ​ក មឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កូន​ក្លែង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ហើយ​ប្រជាពលរដ្ឋ​ទាំង​៣​នាក់ ស្នាក់​នៅ​ចំណុច​ដីកា​រ៉េ​ពីរ ស្ថិត​៣​ស្រុក មានស្រុក​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​ភ្នំស្រុក ។

លោក​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ការពារ​ចំណុច​ដីកា​រ៉េ​ពីរ ដែល​ជា​ដី​តំបន់​អភិវឌ្ឍន៍​សង្គមកិច្ច ចំណុច​ដីកា​រ៉េ​ពីរ ដែល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​ចំណុច​ដីកា​រ៉េ​ពីរ ស្ថិត​៣​ស្រុក មានស្រុក​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​ភ្នំស្រុក ។

លោក​វរសេនីយ៍ឯក អ៊ុ​ក សុ​ផាត បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ឃាត់ខ្លួន​បាន​ប្រគល់​ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​ពេល​សាកសួរ​ចម្លើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក​បាន​បញ្ជាក់​ថា ចំ​ណុំ​ដីកា​រ៉េ​ពីរ​នេះ គឺជា​ដី​តំបន់​អភិវឌ្ឍន៍​សង្គមកិច្ច ដែល​មាន​ទំហំ​២,២២២​ហិតា ដែល​ឈម​៣​ស្រុក​មាន ស្រុក​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​ភ្នំស្រុក ។ កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រុម​គណៈ​ក​ម្មា​ការ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តា​រ៉ា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ ជា​ប្រធាន​គណៈ​ក​ម្មា​ការ​បាន​ចុះ​ទៅ​ពិនិត្យ ឃើញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ដីកា​រ៉េ​ពីរ មាន​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ប្រមាណ​១០០​គ្រួសារ ដែល​ធ្វើ​ផ្ទះ និង​ដាំដំឡូង​មី ។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់ខ្លួន​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ហើយ​បញ្ជូន​មក​កម្លាំង​នគរបាល​ខេត្ត ដែល​ចោទប្រកាន់​ពីរ​ករណី ១.​ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ​យក​ដី​តំបន់​អភិវឌ្ឍន៍​សង្គមកិច្ច ២.​ពី​បទ​បង្កើត​ភូមិ​អនាធិបតេយ្យ​លើ​ដី​តំបន់​អភិវឌ្ឍន៍​សង្គមកិច្ច ក្រោយ​ពេល​សាកសួរ​ចម្លើយ ហើយនឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ