ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងធ្លាក់ផ្លូវ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦០-១៦១ ស្ថិតនៅភូមិតានៃ…

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦០-១៦១ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រវាងរថយន្ត និងរថយន្ត មានទិសដៅស្របគ្នាពីភ្នំពេញទៅខេត្តព្រះសីហនុ ។ នៅមុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស RX៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AP-២៦៦០ អ្នកបើកបរឈ្មោះ ស៊ូ យ៉ុង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន (គ្មានរងរបួស) មុខរបរទេសចរ ស្នាក់នៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបុកជាមួយរថយន្តម៉ាកហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២V-៥២៧៧ អ្នកបើកបរឈ្មោះ នូ អេសុភក្ត័ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ (គ្មានរងរបួស) មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំណែករថយន្តទាំងពីត្រូវបានប្រគល់ឲ្យនគរបាលចរាចរណ៍ស្រុកព្រៃនប់ យកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយនីពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ