ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ម្នាក់​ដើរ​សុខ​ៗ​ស្រាប់តែ​ចឹ​ង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ តែ​មាន​វ័យ​២៥​ទៅ​២៦​ឆ្នាំ មិនដឹង​ថា ដើរ​មកពីណា​នោះ​ទេ បាន​ខ្យល់គ​ដួល​សន្លប់​ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​30​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ តែ​មាន​វ័យ​២៥​ទៅ​២៦​ឆ្នាំ មិនដឹង​ថា ដើរ​មកពីណា​នោះ​ទេ បាន​ខ្យល់គ​ដួល​សន្លប់​ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម  ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​30​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​កែង​សណ្ឋាគារ​Royal ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​២៥​ទៅ​២៦​ឆ្នាំ មិនដឹង​ថា គាត់​ដើរ​មកពីណា​នោះ​ទេ ខណៈ​ពេល​កំពុង​ដើរ​សុខ​ៗ​មក​ដួល​សន្លប់​នៅ​ចំណុច​កើតហេតុ​ខាងលើ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ធ្វើ​ចលនា​ឲ្យ នឹង​យក​ប្រេងកូឡា​យក​មក​រឹត​ឲ្យ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ជួយ​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​មក​ដឹក​យក​ទៅ​ព្យាបាល តែ​ស្ត្រី​ខាងលើ​បានដឹង​ខ្លួន​វិញ​ហើយ បែរជា​សមត្ថកិច្ច​សួរនាំ​រក​បងប្អូន​សាច់ញាតិ ស្ត្រី​រូប​នោះ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​មាន​បងប្អូន​សាច់ញាតិ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល​ម៉ែត្រ បាន​មក​ដល់​ដឹក​ស្ត្រី​ខាងលើ​យក​ទៅ​ព្យាបាល ។ សមត្ថកិច្ច​អះអាង​ថា ករណី​ខាងលើ​នេះ​ស្ត្រី​វ័យក្មេង​នេះ​ខ្យល់គ រហូត​ដើរ​ដួល​សន្លប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ