ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ថាមពល​កកើត​ឡើង​វិញ ​​កើនឡើង​ខ្លាំង

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​បោះបង់​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ក្នុង​ខេត្ត Ninh Thuan មក ប្រទេស​នេះ​មើលឃើញ​គម្រោង​ថាមពល​កកើត​ឡើង​វិញ​កើនឡើង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ថាមពល​របស់​ប្រទេស​នា​ពេល​អនាគត ។ អ្នកជំនាញ​កត់សម្គាល់​ថា វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​វៀតណាម…

ទីក្រុង​ហាណូយ ៖ បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​បោះបង់​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ក្នុង​ខេត្ត Ninh Thuan មក ប្រទេស​នេះ​មើលឃើញ​គម្រោង​ថាមពល​កកើត​ឡើង​វិញ​កើនឡើង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ថាមពល​របស់​ប្រទេស​នា​ពេល​អនាគត ។

អ្នកជំនាញ​កត់សម្គាល់​ថា វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​វៀតណាម ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​បរិស្ថាន​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ ព្រោះតែ​ប្រទេស​នេះ​មាន​សក្តានុ​ពល​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​យ៉ាង​ខ្លាំង ។

នៅ​ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី​បាន​យល់​ស្រប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើង​វិញ​នៅ​ឆ្នាំ​២០៣០ ជាមួយ​ចក្ខុវិស័យ​រហូត​ដល់​ឆ្នាំ​២០៥០ ដែល​មាន​គោលដៅ​បង្កើន​ថាមពល​នេះ​ពី​៣២%​ក្នុង​ឆ្នាំ​២០៣០ ដល់​៤៣%​ក្នុង​ឆ្នាំ​២០៥០ ។

គម្រោង​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ថាមពល​ក្នុង​អំឡុង​ឆ្នាំ​២០១១ ដល់​២០២០ ចែង​ថា ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ គឺជា​កត្តា​សំខាន់​ណាស់​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ដោយសារ​ការ​បង្កើត​ថាមពល​ផង​ដែរ ។

លោក Vo Tan Thanh អនុប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម ឲ្យ​ដឹង​ថា វា​អាច​ចាត់ទុកជា​ចំណុច​ចាប់ផ្តើម​មួយ ដោយ​លើកតម្កើង​ការ​វិនិយោគ​គម្រោង​ថាមពល​កកើត​ឡើង​វិញ​នៅ​វៀតណាម ។

វៀតណាម​មាន​គម្រោង​ថាមពល​នេះ​ប្រមាណ​៥០ និង​គម្រោង​ពន្លឺព្រះអាទិត្យ​ប្រមាណ​១០០​ទៀត​កំពុង​នៅ​ក្រោម​ការ​អភិវឌ្ឍ​។

តាម​ការ​ព្យាករ​របស់​មន្ត្រី​កម្មវិធី​ថាមពល ក្រោម​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​អា​មេ​រិ​កថា មាន​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ជា​ច្រើន​បាន​ចុះ​ឈ្មោះ​មក​ដល់​ខែកក្កដា ឆ្នាំ​២០១៧ ដែល​អនុញ្ញាត​ឲ្យ​វិនិយោគិន​ចូល​មក​វិនិយោគ និង​មាន​សមត្ថភាព​ផលិត​ថាម​ពល​ប្រមាណ​១​ម៉ឺន​៧​ពាន់​មេ​ហ្គា​វ៉ា​ត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ