ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនានាងបម្រើជាប់​ចោទទៅ​ជា​យ៉ាងណា? ក្រោយធ្វើបាប​កូនៗលោកឧកញ៉ា ឌួង ឆាយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកបម្រើ​តាម​ផ្ទះម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ បាន​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ​ក្រោម​បទ​ហិង្សា​តាម​មាត្រា​២១៧​នៃ​ក្រម​ព្រហ្ម ទណ្ឌ ដោយយោង​តាម​ពាក្យបណ្តឹង​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកបម្រើ​តាម​ផ្ទះម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ បាន​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ​ក្រោម​បទ​ហិង្សា​តាម​មាត្រា​២១៧​នៃ​ក្រម​ព្រហ្ម ទណ្ឌ ដោយយោង​តាម​ពាក្យបណ្តឹង​ឧកញ៉ា ឌួ​ង ​ឆាយ ។ ក្រោយ​ពេល​តំណាង​អយ្យការ​ចោទប្រកាន់​ស្ត្រី​អ្នកបម្រើ​តាម​ផ្ទះ​រូប​នេះ​ជា​ផ្លូវការ​​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​កុម្ភៈ សំណុំរឿង​នេះ​​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ​ដើម្បី​សម្រេច​ឃុំខ្លួន​ ឬ​មិន​ឃុំខ្លួន តាម​ឆន្ទា​នុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​ ។

ស្ត្រី​អ្នកបម្រើ​ដែល​រង​ការ​ចោទប្រកាន់​នេះ ​ឈ្មោះ អ៊ុំ សុ​ផា​ន់​ណា អាយុ​២៣​ឆ្នាំ ជា​អ្នកបម្រើ​តាម​ផ្ទះ​ឲ្យ​លោក​ឧកញ៉ា ឌួ​ង ឆាយ ដែល​នាង​ជា​កូន​អ្នក​ក្រីក្រ​មក​ពី​ជនបទ ។ នាង អ៊ុំ សុ​ផា​ន់​ណា បាន​ត្រូវ​លោក​ឧកញ៉ា ឌួ​ង ឆាយ ឃាត់ខ្លួន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយដំ​កូនប្រុស​តូច​ៗរបស់​លោក​២​នាក់​ជា​ច្រើន​លើក​ច្រើន​សា ។

ឯចុង​ក្រោយ​នេះ នាង​ត្រូវ​បាន​ចោទ​ថា បាន​ធ្វើ​ទារុណកម្ម​វាយ​និង​ក្តិច​ពងស្វាស​កូនប្រុស​លោក​យ៉ាង​ព្រៃផ្សៃ​បំផុត រហូត​បណ្តាល​ឲ្យ​ហើម​ខុស​ប្រក្រតី ។ នៅ​ក្នុង​ដំណាក់កាល​សមត្ថកិច្ច​កំពុង​ចាត់ការ​លើ​សំណុំរឿង​នេះ លោក​ឧកញ៉ា ឌួ​ង ឆាយ ក៏បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​មួយ​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Duong Chay (​ឌួ​ង ឆាយ​) រៀបរាប់​សាច់​រឿង​នេះ ​យ៉ាង​លំអិត​ជា​ច្រើន​នាទី​ផង​ដែរ ដោយ​បាន​បង្ហាញ​នូវ​ការ​ខឹងសម្បារ​​ទៅ​លើ​ស្ត្រី​ឈ្មោះ អ៊ុំ សុ​ផា​ន់​ណា ដែល​ជា​អ្នកបម្រើ ។ ប៉ុន្តែជាមួយនឹង​ការ​ខឹងសម្បារ ​នាង​អ្នកបម្រើ លោក​ឧកញ៉ា ក៏​បាន​បង្ហាញ​ពី​ការ​អាណិតអាសូរ​ទៅ​ដល់​ឪពុក​ម្តាយ ​និង​បងប្អូន​របស់​នាង​ដែរ ដែល​បាន​ទៅ​សំពះ​អង្វរ​លោក​ដល់​ផ្ទះ សុំ​ការ​សន្តោស​ប្រណី​ទោស​ឲ្យ​នាង ។

លោក​ឧកញ៉ា ឌួ​ង ឆាយ បាន​បង្ហាញ​ការ​ឈឺចាប់​​នៅ​ពេល​ឃើញ​កូនប្រុស ​ដែល​មិន​ទាន់​ដឹងក្តី និង​ជា​ក្មេង​ពិការ​សុខភាព​ទៀត ដែល​គេ​ទាំង​ពីរ​នាក់​បាន​ស្រែកយំ​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ​យ៉ាង​ដូច្នេះ ។ លោក​លើក​ជា​សំណួរ​ថា តើ​ឪពុក​ម្តាយ​មានការ​ឈឺចាប់​ប៉ុនណា ? យ៉ាងណា​ក៏​ដោយ ពេល​នេះ​លោក​ទុក​ពេល​ឲ្យ​ច្បាប់​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ។

នៅ​ល្ងាច​ថ្ងៃ​ដដែល ​ការ​សាកសួរ​របស់​លោក​ចៅក្រម​មិន​ទាន់​បញ្ចប់​នោះ​ទេ ដោយ​បាន​ផ្ញើ​ស្ត្រី​ជាប់ចោទ​នៅ​កន្លែង​សមត្ថកិច្ច​សិន ​ដោយ​រង់ចាំ​ថ្ងៃនេះ​សាកសួរ​បន្ត ។

https://www.facebook.com/DuongChayPage/videos/584783355202670/

អត្ថបទសរសេរ ដោយ