ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​CPP​ហៅ​ការ​ខិតខំ​របស់​លោក សម រ​ង្ស៊ី ជា​វគ្គ​ផ្តាច់ព្រ័ត្រ​នយោបាយ​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​ខិតខំ​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​គឺជា​ការ​ខិតខំ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ជីវិត​នយោបាយ​ខ្លួន ។ ការ​ហៅ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ដែល​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​ខិតខំ​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​គឺជា​ការ​ខិតខំ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ជីវិត​នយោបាយ​ខ្លួន ។ ការ​ហៅ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​នេះ​ស្រប​ពេល​ដែល​លោក សម រ​ង្ស៊ី កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​តស៊ូ​ផ្នែក​នយោបាយ​អន្តរជាតិ​ដើម្បី​ជួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​បាន​ហៅ​លោក សម រ​ង្ស៊ី ជា​ទណ្ឌិត​ថា «​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ទណ្ឌិត សម រ​ង្ស៊ី? បាន​ប្តេជ្ញា​ចិត្ត​តស៊ូ និង​តតាំង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​ដល់ទី​បញ្ចា​ប់ ។ លោក​បញ្ជាក់​ថា​មហិច្ឆតា​របស់ សម រ​ង្ស៊ី គឺ​ចង់បាន​ឲ្យ កឹ​ម សុខា រួច​ចេញពី​ការ​ឃុំឃាំង​ឲ្យ​អតីត​បក្ស​ប្រឆាំង​បាន​រស់​ឡើង​វិញ​ឱ្យ​បក្ស​ប្រឆាំង​បាន​ចូល​រូ​ម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ខែកក្កដា ឆ្នាំ​២០១៨ នា​ប៉ុន្មាន​ខែ​ខាង​មុខ​» ។

លោ​កប​ន្តែ​ម​ថា ការ​ចង់បាន​របស់​ទណ្ឌិត សម រ​ង្ស៊ី អាច​មាន​សង្ឃឹម​ឬទេ? ព្រោះ​តាម​សម្តី​របស់​អ្នកវិភាគ​ឯករាជ្យ​ពិតប្រាកដ​បាន​និយាយ​ថា មហិច្ឆតា​ទាំង​បី​ខាងលើ​គឺជា​វគ្គ​ផ្តាច់ព្រ័ត្រ​របស់ សម រ​ង្ស៊ី មែន​ពីព្រោះ​ទោះ​ទណ្ឌិត សម រ​ង្ស៊ី ខិតខំ​យ៉ាងណា​ក៏​មិន​បាន​លទ្ធផល​អ្វី​ដែរ វា​គ្រាន់​ជា​វោហា​សាស្ត្រ​នយោបាយ​ដើម្បី​បន្លំ​មហាជន​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ ។

លោក​បាន​គូស​បញ្ជក់​យ៉ាង​ដូច្នេះ​ថា​«​នេះ​ហើយ​ដែល​ហៅ​ថា វគ្គ​ផ្តាច់ព្រ័ត្រ​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺ​អស់​ក្រឡា​លោត និង​អស់​ផ្លូវ​ដើរ ប្រៀប​ដូច​អុក​អាប់​ក្រឡារ​តែ​ប៉ុណ្ណោះ ។ ធ្វើ​នយោបាយ​តាំងពី​នៅ​ក្នុងស្រុក មាន​តួនាទី​មុខមាត់​តែ​ទីបំផុត​រត់​ចោល​ខោអាវ​នៅ​តែ​ខោ​លី​អូ​រត់ចោលស្រុក​ហើយ​នៅ​អួតខ្លួន​ថា​ខ្លាំង​ទៀត ។ មាន​ផ្លូវ​អី​ទៀត​មាន​តែ​ចប់​ទេ នេះ​ទើប​ហៅ​ថា​ផ្តាច់ព្រ័ត្រ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ