ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ប្រជុំ​ពិនិត្យ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​លើក​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន​៣ និង​សេចក្តីព្រាងច្បាប់​ចំនួន​១ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​ភក្តី សាយ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​លើក​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន​៣ និង​សេចក្តីព្រាងច្បាប់​ចំនួន​១ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ កិច្ចប្រជុំ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​មានការ​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់​១៣​រូប ។

កិច្ចប្រជុំ​បាន​លើ​យក​របៀប​វារ​ចំនួន​៤ មក​ធ្វើការ​ពិភាក្សា និង​អនុម័ត​ដើម្បី​ដាក់​ទៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​នៅ​ពេល​ខាង​មុខ​មាន​ទី​១- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ២- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ។ ៣- ការ​ពិភាក្សា និង​អនុម័ត សេចក្តី​ព្រាប់​ច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ។ ទី​៤- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ។

សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​ខាងលើ​នេះ ត្រូវ​បាន​រដ្ឋសភា​លើ​ដៃ​អនុម័ត​រួច​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០១៨ កន្លង​មក​ហើយ ។ ដែល​ទី​១-​រដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តី​ពី វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​មាន​៣ មាត្រា​ដោយ​អង្គ​សភា​បាន​អនុម័ត​យល់ព្រម​ទទួលយក​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ មក​ពិចារណា មាន​ចំនួន​១២៣​សំឡេង ។ ទី​២- អង្គ​សភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ដែល​មាន​២​មាត្រា ហើយ​បាន​អនុម័ត​យល់ព្រម​លើ​មាត្រា​២ មាន​ចំនួន​១២៣​សំឡេង ។ ទី​៣- អង្គ​សភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ហើយ អង្គ​សភា​បាន​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​មាន​ចំនួន​១១៧​សំឡេង ។ ទី​៤-​អង្គ​សភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ដោយ​ច្បាប់​នេះ​មាន​បី​មាត្រា និង​ត្រូវ​បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល​មាន​ចំនួន​១២១​សំឡេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ