ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថរ​យន្ត​និង​ម៉ុ​តូបុកគ្នា​បណ្ដាល​ឲ្យ​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវតី​២​នាក់ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្ ត​និងម៉ូតូបុកគ្នា ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រសៀល…

ខេត្តកំពង់ឆ្នាំង ៖ យុវតី​២​នាក់ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្ ត​និងម៉ូតូបុកគ្នា ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥ និង​លេខ​៨៦ ស្ថិត​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ ឈ្មោះ ភឹ​ម សៅ​រ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ សេ​១១០ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១G-៣១៧៥ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២P-៩៤១៤ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក៏​បានបុកគ្នាជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​បោក​ទៅ​នឹង​ថ្នល់​បែកក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​ឯក​អ្នកបើកបរ​រថយន្ត​ឈ្មោះ គី​ម សុខ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ