ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​រក​ម្ចាស់​កង់បី​នៅឯណា រួច​គប់​បំបែក​កញ្ចក់​តែ​ម្ដង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មួយ​ក្រុម​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៅ​ផឹកស៊ី​ក្នុង​ហាង​ខារ៉ាអូខេ ខណៈ​ពេល​កំពុង​តែ​ផឹកស៊ី​សប្បាយ និង​ស្តាប់ភ្លេង​កំដរ​អារម្មណ៍ ស្រាប់តែ​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​សួរ​រក​ម្ចាស់​កង់​បី ហើយ​បាន​ធ្វើ​សក្ម​ម​ភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ម៉ូតូ​កង់​បី​ចត​ចោល​នៅ​មុខ​ហាង បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ​ខ្ទេច រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់…

រាជធានី​ភ្នំពេញ ៖ បុរស​មួយ​ក្រុម​បាន​បបួល​គ្នា​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ទៅ​ផឹកស៊ី​ក្នុង​ហាង​ខារ៉ាអូខេ ខណៈ​ពេល​កំពុង​តែ​ផឹកស៊ី​សប្បាយ និង​ស្តាប់ភ្លេង​កំដរ​អារម្មណ៍ ស្រាប់តែ​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​សួរ​រក​ម្ចាស់​កង់​បី ហើយ​បាន​ធ្វើ​សក្ម​ម​ភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ម៉ូតូ​កង់​បី​ចត​ចោល​នៅ​មុខ​ហាង បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខាង​មុខ​ខ្ទេច រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​ផ្ទះ​ផាត​ធី តាម​បណ្ដោយ​ផ្លូវ​លេខ​២៦១ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​បួន​នាក់​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ម៉ាក​បា​ចារ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បាន​បើក​មក​ឈប់​ចត​នៅ​ចំណុច​កើតហេតុ​ខាងលើ​បាន​នាំ​គ្នា​ដើរ​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​ផ្ទះ​ផាត​ធី ។ លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​លេចមុខ​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក បាន​មក​សួរនាំ​បុគ្គលិក​បម្រើ​ការ​ក្នុង​ហាង​ថា មាន​ឃើញ​ម្ចាស់​ម៉ូតូ​កង់​បី​ខាងលើ​នោះ​អត់ ភ្លាម​នោះ​បុគ្គលិក​ហាង​បាន​ប្រាប់​ថា​គាត់​កំពុង​ផឹកស៊ី​នៅ​ខាងក្នុង ។

បន្ទាប់​ពី​ប្រាប់​ហើយ ក្មេង​ស្ទាវ​ទាំងនោះ​មិន​បាន​សួរ​វែង​ឆ្ងាយ​ទៀត​ទេ បាន​យក​ដុំ​ថ្ម​ដែល​លាក់​ទុក​ជាប់​នឹង​ខ្លួន​ទៅ​ធ្វើ​សក្ម​ម​ភាព​គប់​ទៅ​លើ​ម៉ូតូ​កង់​បី​ចំ​កញ្ចក់​ខាង​មុខ បណ្តាល​ឲ្យ​បែក រួច​ហើយ​បាន​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើត​ហ​តុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកល្អក់​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្វែង​រកមុខ​ជន​បង្ក​ចាប់​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ