ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតរកស៊ីផ្លូវភេទពិត​ផ្សងព្រេងខ្លាំងណាស់ កាលតថ្លៃម្នាក់ ទៅដល់មាន​ពីរ​នាក់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយ ក្រោយពី​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ​បបួល​នារី​​​ខ្មែរ​ម្នាក់​ចេញ​​ទៅ​រួមរ័ក​ក្នុង​​សណ្ឋាគារ បែរជា​រួមរ័កឱ្យ​មិត្តភក្តិ​របស់​គេ​មើល​ចប់​​ហើយ ស្រាប់តែចង់​ឱ្យ​​នាង​រួមរ័ក​​ជា​មួយ​មិត្ត​ភក្តិ​​គេ​ម្នាក់​​​ទៀត ពេល​នោះ​ត្រូវ​​នាង​មិន​ព្រម ជននោះបាន​វាយ​ធ្វើបាប​និង​មិន​ព្រម​ឱ្យ​​លុយទេ  ​ទាល់តែ​សមត្ថកិច្ច​មក​ដល់…

រាជធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយ ក្រោយពី​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ​បបួល​នារី​​​ខ្មែរ​ម្នាក់​ចេញ​​ទៅ​រួមរ័ក​ក្នុង​​សណ្ឋាគារ បែរជា​រួមរ័កឱ្យ​មិត្តភក្តិ​របស់​គេ​មើល​ចប់​​ហើយ ស្រាប់តែចង់​ឱ្យ​​នាង​រួមរ័ក​​ជា​មួយ​មិត្ត​ភក្តិ​​គេ​ម្នាក់​​​ទៀត ពេល​នោះ​ត្រូវ​​នាង​មិន​ព្រម ជននោះបាន​វាយ​ធ្វើបាប​និង​មិន​ព្រម​ឱ្យ​​លុយទេ  ​ទាល់តែ​សមត្ថកិច្ច​មក​ដល់ ​ទើបគេព្រម​ឱ្យ​​លុយ​​ចំនួន​៤៥​ដុល្លារ​បញ្ចប់រឿង ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២អធ្រាត្រ​​ថ្ងៃ​ទី២០ កុម្ភៈ​ ​ស្ថិត​​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ត្រង់​ចំណុច​សណ្ឋាគារ​អា​ស៊ា ភេ​លេស ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា ។

ប្រភពឱ្យដឹងថា ស្ត្រី​រង​គ្រោះ​មាន​អាយុ​២៨​ឆ្នាំ  ជាជនជាតិខ្មែរ ។ រីឯ​ជន​បង្ក​ មិន​ស្គាល់ឈ្មោះ​ទេ តែ​ជា​ជន​ជា​ជនជាតិ​កូរ៉េ ។ បើ​​តាម​ប្រភព​​​ពី​នារី​​រង​គ្រោះ​បាន​រៀបរាប់​​ថា មុន​ពេល​កើតហេតុ​ ខ្លួន​បាន​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ណា​ហ្គា​វើ​រ ពេល​ណា​ដែល​ភ្ញៀវ​ជនជាតិ​បរទេស​លេងល្បែង​ឈ្នះ ​គេ​បបួល​គាត់​ទៅ​រួមរ័ក​
​ហើយ ។ នៅ​យប់​កើតហេតុ​ មាន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ​បាន​បបួល​គាត់​ទៅ​គេង​ជាមួយ​ក្នុង​តម្លៃ​100$​គាត់​​ក៏​ព្រមទៅ​ជាមួយ ខណៈ​ពេល​ទៅ​ដល់​សណ្ឋាគារ ជនជាតិ​កូរ៉េ​នោះ​នាំ​នាង​ឡើង​ទៅ​បន្ទប់​ដែល​ខ្លួន​ជួល​ស្រាប់តែ​ឃើញ​មិត្តភក្តិ​ជនជាតិ​កូរ៉េ​នោះ​នៅ​ក្នុង​បន្ទប់​ដែរ ពេល​រួមរក្ស​ជាមួយ​នាង​មិន​ព្រម​ដេញ​មិត្ត​ភក្តិ​
​ចេញ​​​ទេ សុខចិត្ត​​​មិត្តភក្តិ​មើល​ពេល​គេង​​ជាមួយ​គ្នា​ទៀត ។

លុះ​ពេល​រួមរ័ក​រួច​ហើយ​ ជនជាតិ​កូរ៉េ​មិន​ចង់ឱ្យ​​លុយ បែរជា​ចង់អោយ​នាង​គេង​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត​ដែល​នៅ​ក្នុង​បន្ទប់​នោះ ប៉ុន្តែ​នាង​មិន​ព្រម​ក៏​ត្រូវ​ជនជាតិ​កូរ៉េ​នោះ​វាយ​ធ្វើបាប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ ទើប​ព្រមអោយ​លុយ ។ ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​មិន​ចង់​ឱ្យ​​មានរឿង​រ៉ាវ ​ក៏​ព្រម​យក​លុយ​ជនជាតិ​កូរ៉េ​ចំនួន​45$ ​ដើម្បី​បញ្ចប់រឿង​ ។

អត្ថបទសរសេរ ដោយ