ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​ម៉ូតូ​ដល់​ទៅ​៥០​ម៉ែត្រ ចុះមនុស្ស?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់ បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​នឹង​គូទ​រថយន្ត​របស់​លោក​អធិការរង​ខណ្ឌចំការមន ដែល​ចត​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ រង​របួស​បាក់ដៃ​ឆ្វេង សន្លប់​ស្កូ​ក​ស្តឹង កាលពី​វេលា​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់ បាន​ជិះ​ម៉ូតូ​បោះពួយ​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​នឹង​គូទ​រថយន្ត​របស់​លោក​អធិការរង​ខណ្ឌចំការមន ដែល​ចត​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ រង​របួស​បាក់ដៃ​ឆ្វេង សន្លប់​ស្កូ​ក​ស្តឹង កាលពី​វេលា​ម៉ោង ១​និង​២៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​១៧៣ កែង និង​ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ លោក យឹ​ម ហួង អធិការរង​ខណ្ឌចំការមន​ទទួល​បន្ទុក​សន្តិសុខ​បាន​បើករថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AR -៧៣៥៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង គោលបំណង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​មក​ដល់​ចំណុច​ខាងលើ លោក​អធិការរង​បាន​ឈប់​រថយន្ត​អែប​ចិញ្ចើម​ផ្លូវ រួច​ហើយ​ក៏​បាន​ចុះ​ពីលើ​រថយន្ត​ដើរទៅ​ផ្លូវ​ម្ខាង​ទៀត ស្រប​ពេល​នោះ​ដែរ​ស្រាប់តែ​មាន​បុរស​ម្នាក់​អាយុ​៣០​ឆ្នាំ មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​ម្តុំ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BE- ៨២៧៨ បាន​ធ្វើ​ដំណើរ​ក្នុង ទិស​ដៅ​ស្របគ្នា ព្រមទាំង​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​ចំ​ស្តុ​ប​ក្រោយ ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​អូស​៥០​ម៉ែត្រ ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ដៃ​ខាងឆ្វេង​សន្លប់​ស្តូកស្តឹង ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ដោយឡែក​ខាង​រថយន្ត​វិញ​រង​ការ​ខូចខាត បែក​ស្តុ​ប​ក្រោយ​ចំហៀង​ខាងឆ្វេង​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ