ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រអ៊ូរទាំ​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​យូរ​ពេក !

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កុ​ម្ភះ រហូត​មក​ដល់​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ទៅ​ហើយ​នៅឡើយ​ភ្លើងអគ្គិសនី​មិន​ទាន់​ភ្លឺ​ឡើង​វិញទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន ងងឹត​លំបាក​ក្នុង​ការ​ទ្រាំ​នឹង​ការ​អត់​ភ្លើងអគ្គិសនី​។…

ខេត្ត​ប៉ៃលិន ៖ ចាប់តាំងពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កុ​ម្ភះ រហូត​មក​ដល់​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ទៅ​ហើយ​នៅឡើយ​ភ្លើងអគ្គិសនី​មិន​ទាន់​ភ្លឺ​ឡើង​វិញទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន ងងឹត​លំបាក​ក្នុង​ការ​ទ្រាំ​នឹង​ការ​អត់​ភ្លើងអគ្គិសនី​។ ប៉ុន្តែ​ក្រោយមក គេ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួនរ​ត់ទៅ​ទិញ​ទៀន​នៅ​តាម​តូប​លក់ដូរ និង​ទិញ​តាម​ផ្សារ ដើម្បី​អុជ​បំភ្លឺ​ផ្ទះ របស់​ខ្លួន​។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ សៅ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃ លិ​ន បានឱ្យ​ដឹង​ថា ការ​ដាច់​ភ្លើងអគ្គិសនី នា​ពេល​យប់​ពិតជា​លំបាក​ក្នុង​រស់នៅ​យ៉ាង​ខ្លាំង ជា​ពិសេស អ្នក​រស់នៅ​ក្នុងផ្ទះ​ដែល​សង់​ពី​ថ្ម ដូច​ជា​ផ្ទះ​វីឡា និង​ផ្ទះល្វែង​បុរី​ជាដើម ពិតជា​ហប់​ខ្យល់ ហើយ​ក្រុ ម​គ្រួសារ​ខ្លះ​នាំ​គ្នា​អង្គុយ​បក់​ចុះឡើង​ៗ បែកញើស​ពេញ​ខ្លួន​។

  ប្រភព​បន្ត​ទៀត​ថា បើសិនជា​ដាច់​ភ្លើងអគ្គិសនី​ពេល​ថ្ងៃ​នោះ​ពួក​គាត់​ងាយស្រួល​ក្នុង​ការ​ដើរ​ចេញពី​ក្នុងផ្ទះ ទៅ​សម្រាក​ក្បែរ​សំយាបផ្ទះ ឬ​ជ្រក​នៅ​ក្រោម​ដើមឈើ ដើម្បី​ស្រូប​យក​ខ្យល់អាកាស ព្រោះ​នៅ​ក្នុងផ្ទះ ពេល​អត់​ភ្លើង​ម្តង​ៗ លំបាក​ទ្រាំទ្រ​យ៉ាង​ខ្លាំង ពោល​គឺ​ហប់​ខ្យល់​ឈឹង​តែ​ម្តង​។ ចំណែក​លោក ខន បានឱ្យ​ដឹង​ដែរ​ថា មិន​ថា​នៅផ្ទះ​ថ្ម ឬ​ផ្ទះស្បូវ​នោះ​ទេ ឱ្យ​ដាច់​ភ្លើង​ទៅ​គឺ​ងងឹត​ដូច​គ្នា ហើយ​ជា​ពិសេស នៅ​ពេល​យប់ បើសិនជា​ដាច់​ភ្លើង​យូរ​ម្នាក់​ៗ ដេក​មិន​លក់​នោះ​ឡើយ ណាមួយ​ក្តៅស្អុះ ណាមួយ​ងងឹត ហើយ​កូន​ក្មេង​តូច​ៗ​ក៏​មិន​ដេក​នោះ​ដែរ​។ លើស​ពី​នេះ គាត់​មិន​ចង់ ឱ្យ​ដាច់​ភ្លើង​ពេល​យប់​នោះ​ឡើយ បើសិនជា​ដាច់​ពេល​ថ្ងៃ​នោះ​មិនជា​អ្វី​នោះ​ទេ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សុខ សួន អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ការ​ដាច់​ភ្លើង​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់ ខ្លាំង​នៅ​ខេត្តបាត់ដំបង ហើយ​ខ្សែភ្លើង​អគ្គិសនី​ដែល​ត​ភ្ជាប់​មក​ពី​ខេត្តបាត់ដំបង​ត្រូវ​ដាច់ ព្រោះ​ខ្យល់​បោកបក់​ខ្លាំង បណ្តាល​ឱ្យ​បាក់​ដើមឈើ​រលំ​លើ​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​។ តែ​ខាង​ភ្នាក់ងារ​អគ្គិសនី​កំពុងធ្វើការ​ជួសជុល​ប្រហែល ជា​នៅ​យប់​ជ្រៅ​បន្តិចទៀត ទើប​មាន​ភ្លើងអគ្គិសនី​ប្រើ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ