ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​លក់ដូរ​នៅ​ផ្សារ ត្រូវ​ចោរ​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​ជា​អាជីវករ​លក់​មាស ប្តូរ​ប្រាក់ ត្រូវ​បាន​ចោរលួច​គាស់​បង្អួច​ផ្ទះ​ចូល​លួច អស់​គ្រឿងអលង្ការ និង​ប្រាក់​ជា​ច្រើន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ស្រុក​ម៉ា​ឡៃ​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ដែល​ជា​អាជីវករ​លក់​មាស ប្តូរ​ប្រាក់ ត្រូវ​បាន​ចោរលួច​គាស់​បង្អួច​ផ្ទះ​ចូល​លួច អស់​គ្រឿងអលង្ការ និង​ប្រាក់​ជា​ច្រើន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នៅ​ស្រុក​ម៉ា​ឡៃ​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៨ នៅ​ភូមិ​ថ្មី ឃុំ និង​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ នេះ​បើ​តាម​ប្រភព​បង្ហើប​ឲ្យ​ដឹង ពី​កម្លាំង​អាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​។ គ្រួសារ​រង​គ្រោះ​ប្តី​ឈ្មោះ សៀង វុ​ទ្ធី អាយុ​៥១​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហ្គេ​ច ឃី​ម អាយុ​៤៧​ឆ្នាំ ជា​អាជីវករ​លក់​មាស​នៅ​ផ្សារ​ភូមិ​ដូង ក្នុង​ឃុំ​និង​ស្រុក​កើតហេតុ​។

ប្រភព​ពី​អាវុធហត្ថ​ស្រុក​ម៉ា​ឡៃ​ប្រាប់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ហើយ​ថា​ករណី​ចូល​គាស់​បង្អួច​ផ្ទះ​ចូល​លួច ទ្រព្យសម្បត្តិ​នេះ​គឺ​ខណៈ​ម្ចាស់ផ្ទះ​រវល់​ទៅ​លក់ដូរ​នៅ​ផ្សារ​ខាងលើ​។ សមត្ថកិច្ច​ដដែល​បន្ត​ថា យោង​ការ​សួរនាំ​ម្ចាស់ផ្ទះ ប្រាប់​ថា ទ្រព្យសម្បត្តិ​បាត់បង់​រួម​មាន​ខ្សែ​ក​ប្លា​ក​ទី​ន​ស​២​ខ្សែ ស្មើនឹង​១.៣០០​ដុល្លារ ខ្សែដៃ​ដាំ​ត្បូង​១​ខ្សែ​ស្មើនឹង​៦០០​ដុល្លារ ចិ​ញ្ជៀ​ន​ដាំ​ត្បូង​៧​វង់​ស្មើនឹង​២.០០០​ដុល្លារ ប្រាក់​ដុល្លារ​១.១០០​ដុល្លារ ប្រាក់​ខ្មែរ​១០​លាន​រៀល​។

សមត្ថកិច្ច​បន្ត​ថា ករណី​លួច​គាស់​ផ្ទះ​នេះ​គឺ​ចោរ​យក​ដំបង​ឈើ​គាស់​ច​ង្រឹ​ង​បង្អួច​ហើយ​ពេល​ចូល​ដល់​ក្នុងផ្ទះ​ជន​រង​គ្រោះ​ចោរ​នោះ​ឡើង​ពី​បន្ទប់​ទៅ​បន្ទប់​មួយទៀត​រហូត​៣​បន្ទប់ យក​អស់​គ្រឿងអលង្ការ និង​ប្រាក់​ខាងលើ​តែ​ម្តង​។ សមត្ថកិច្ច​ប្រាប់​ថា​ជនសង្ស័យ បន្សល់​ទុក​ដំបង​ឈើ​ដែល​គាស់​បង្អួច​នៅ​កន្លែង​កើតហេតុ​។ សមត្ថកិច្ច​ប្រាប់​ថា មក​ទល់​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ដដែល​នេះ មិន​ទាន់​មាន​តម្រុយ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ចុះ​ស្រាវជ្រៀវ​ដើម្បី​រក​ជនសង្ស័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ