កាសត្រចៀករបស់បុរសម្នាក់បានផ្ទុះពេលកំពុងហាត់ប្រាណ
Galaxy Note 7 ល្បីល្បាញជាងគេផ្នែកផ្ទុះឡើងដោយឯកឯង ប៉ុន្តែពេលនេះ កាសត្រចៀក AirPod របស់ Apple កំពុងតែបង្ហាញមុខសញ្ញាថា…
Galaxy Note 7 ល្បីល្បាញជាងគេផ្នែកផ្ទុះឡើងដោយឯកឯង ប៉ុន្តែពេលនេះ កាសត្រចៀក AirPod របស់ Apple កំពុងតែបង្ហាញមុខសញ្ញាថា…
Galaxy Note 7 ល្បីល្បាញជាងគេផ្នែកផ្ទុះឡើងដោយឯកឯង ប៉ុន្តែពេលនេះ កាសត្រចៀក AirPod របស់ Apple កំពុងតែបង្ហាញមុខសញ្ញាថា ដើរតាមគន្លងផ្លូវដូចគ្នានេះហើយ ។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា បុរសម្នាក់មកពីរដ្ឋ Florida បានប្រទះឃើញកាសត្រចៀក AirPod របស់ខ្លួនបញ្ចេញផ្សែង ខណៈលោកកំពុងតែពាក់វានឹងត្រចៀក។
លោក Jason Colon បានប្រាប់សារព័ត៌មានក្នុងស្រុកថា ៖« វាជារឿងដ៏ឆ្កួតបំផុតដែលខ្ញុំធ្លាប់ឆ្លងកាត់ » ។
លោកបន្តថា លោកបានពាក់វាដើម្បីស្តាប់បទចម្រៀងនៅកន្លែងហាត់ប្រាណ តែក៏ប្រទះឃើញមានផ្សែងចេញពីកាសនេះ ។ លោកបានដកវាចេញភ្លាមៗពីត្រចៀក ហើយទៅស្វែងរកជំនួយ ។ ប៉ុន្តែកាសនេះខូច មិនអាចជួសជុលបានឡើយ ។
លោកថា ៖«វាបានផ្ទុះចេញមកទៅហើយ ។ ខ្ញុំមិនបានឃើញវាផ្ទុះទេ ប៉ុន្តែវាបានឆេះ ។ អ្នកអាចមើលឃើញស្នាមឆេះបាន » ។
មូលហេតុដែលបង្កឲ្យហេតុការណ៍នេះកើតឡើង គឺអាចបណ្តាលមកពីថ្ម Lithium Ion ត្រូវបានប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិកជាច្រើន ។ ថ្មទាំងនេះក៏ជាមូលហេតុដែលបង្កឲ្យ Galaxy Note 7 ឆាបឆេះផងដែរកាលពីប៉ុន្មានឆ្នាំមុន ។
បញ្ហានេះមិនកើតមានឡើងច្រើនករណីដូច Galaxy Note 7 ទេ ។ ប៉ុន្តែលោក Colon ជឿជាក់ថា បញ្ហាគឺថ្មរបស់វា និងបញ្ជាក់ថា គួរតែព្រមានដល់អ្នកដទៃ ។ លោកថា ៖«ព្រោះតែវាកើតឡើងលើខ្ញុំ មិនមែនមានន័យថា វានឹងមិនកើតឡើងទៀតទេ » ។
យោងតាមអ្នកនាំពាក្យរបស់ Apple ថា ក្រុមហ៊ុនកំពុងតែស៊ើបអង្កេតពីមូលហេតុដែលបង្កឲ្យមានការឆាបឆេះនេះ ហើយនឹងទាក់ទងទៅលោក Colon ដើម្បីសួរនាំព័ត៌មានលម្អិតបន្តទៀត ៕
ចែករំលែកព័តមាននេះ