ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​បិទផ្លូវ​ត្រូវ​បាន​បញ្ចប់​តែ​ក្រុមហ៊ុន​ត្រូវ​បង់ប្រាក់​3000​ដុល្លារ​ក្នុង​១​ឆ្នាំ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ម្ចាស់​ដី​យក​លួស​បន្លា​ទៅ​ហុំ​ព័ទ្ធ​បិតផ្លូវ​មិន​ឲ្យ​ឡូ​រី​ដំណើរការ​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​អស់​រយៈពេល​មួយ​ថ្ងៃ​កន្លះ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ នេះ ម្ចាស់​ដី​បាន​យល់ព្រម​បើករបង​លួស​ឲ្យ​ក្រុមហ៊ុន ឡូ​រី ដំណើរការ​ដឹក​ភ្ញៀវ​ទេចរ​ណ៏​ឡើង​វិញ​ហើយ ក្រោយ​ពី​មានការ​ជួប​ច​ចារ​គ្នា​អស់​រយៈពេល​មួយ​ព្រឹល​រវាង​ភាគី​ក្រុមហ៊ុន…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ម្ចាស់​ដី​យក​លួស​បន្លា​ទៅ​ហុំ​ព័ទ្ធ​បិតផ្លូវ​មិន​ឲ្យ​ឡូ​រី​ដំណើរការ​ដឹក​ភ្ញៀវ​ទេសចរ​ណ៏​អស់​រយៈពេល​មួយ​ថ្ងៃ​កន្លះ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម នៅ​រសៀល​ថ្ងៃ​ទី​១៩ កុម្ភៈ នេះ ម្ចាស់​ដី​បាន​យល់ព្រម​បើករបង​លួស​ឲ្យ​ក្រុមហ៊ុន ឡូ​រី ដំណើរការ​ដឹក​ភ្ញៀវ​ទេចរ​ណ៏​ឡើង​វិញ​ហើយ ក្រោយ​ពី​មានការ​ជួប​ច​ចារ​គ្នា​អស់​រយៈពេល​មួយ​ព្រឹល​រវាង​ភាគី​ក្រុមហ៊ុន ឡូ​រី និង​ម្ចាស់​ដី​ដែល​ពាក់ព័ន្ធ​នៅ​កន្លែង​ធ្វើ​ផ្លូវ​ឡូ​រី​ក្បែរ​ជើងភ្នំ​ប្រាសាទ​បាណ​ន់​ដែល​មានការ​ជួយ​សម្រប​ស​ម្រូ​ល​ពី​អាជ្ញាធរ​ស្រុក​បាណ​ន់​ផង ។ ក្រោយ​ជំនួប​រក​ដំណោះស្រាយ​ត្រូវ​បាន​បញ្ចប់ ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​រើ​បន្លា​លួស​ចេញ​ដើម្បី​ឲ្យ​«​ឡូ​រី​»​បាន​ដំណើរការ​ដឹក​ភ្ញៀវ​ឡើង​វិញ ។

លោក ជុំ ញ៉ បាន​ថ្លែងប្រាប់​អ្នក​សារ​ព័​ត៏​មាន​បន្ទាប់​ពី​ទម្លាយ​ភាព​ចម្រូងចម្រាស​នេះ​ថា តាម​ពិត​ផ្លូវ​«​ឡូ​រី​»​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​តាម​ដី​តាម​ជើងភ្នំ​ដែល​រដ្ឋបាល​ព្រៃឈើ​បាន​កំណត់​ថា ជា​ដី​របស់​រដ្ឋ​តែ​ម្ចាស់​ដី​អះអាង​ថា ដី​នៅ​តំបន់​នោះ​ជា​របស់​គាត់​ដែល​បាន​ទិញ​ត​ពី​ម្ចាស់​ដើម​ក្នុង​អំឡុង​ឆ្នាំ​១៩៩៦ ។ លោក​អភិបាលស្រុក​បាន​ថ្លែង​ទៀត​ថា ដី​នៅ​ក្បែរ​ជើងភ្នំ​ប្រសា​ទបាណ​ន់​នោះ​ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​រួច​ស្រេច​ហើយ​ដែល​ត្រូវ​រក្សា​ការពារ​ចាប់ពី​ត្រឹមណា​ដល់​ត្រឹមណា ដូច្នេះ​ម្ចាស់​ដី​គាត់​មិន​ទាន់​យល់​អំពី​បញ្ហា​នេះ​ទើប​បានជា​បង្ក​ឲ្យ​មាន​បញ្ហា​បែប​នេះ ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ថៃ​ទី​១៨ កុម្ភៈ ម្ចាស់​ដី​ដែល​គេ​មិន​ទាន់​ស្គាល់ឈ្មោះ​បាន​នាំ​ក្រុម​គ្រួសារ​​បើករថយន្ត​ដឹក​លួស​បន្លា​ទៅ​ពង្រាយ​ហុំ​ព័ទ្ធ​បិតផ្លូវ​ឡូ​រី​មិន​ឲ្យ​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ឡើយ​ដោយ​​ភាគី​ម្ចាស់​ដី​អះអាង​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​ធ្វើ​រំលោភ​បំពាន​លើ​ផ្នែក​ខ្លះ​នៃ​ដី​របស់​គាត់​​ដែល​មាន​ផ្ទៃដី​សរុប​ជិត​១​ហិ​កតា​កន្លះ​ដែល​គាត់​មាន​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​ត្រឹមត្រូវ ។

បុរស​ម្នាក់​ដែល​អះអាង​ថា គាត់​ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នៅ​តំបន់​នោះ​បាន​និយាយ​ថា មូលហេតុ​ដែល​គាត់​ធ្វើ​ដូច្នេះ​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​មិន​ព្រម​ជួប​ដោះស្រាយ​បើ​ទោះជា​គាត់​ណាត់ជួប​ច្រើន​លើក​ច្រើន​សារ​ក្ដី​គឺ​បាន​ត្រឹមតែ​សន្យា​ខ្យល់ ដូច្នេះ​ហើយ​ទើប​គាត់​យក​បន្លា​លួស​ហុំ​បិទផ្លូវ​ដែក​ឡូ​រី​នេះ​មិន​ឲ្យ​ដំណើរ​តែ​ម្ដង​ដើម្បី​រក​ដំណោះស្រាយ​សិន ។

ទោះជា​យ៉ាងណា​បើ​តាម​លោក ជុំ ញ៉ អភិបាលស្រុក​បាណ​ន់​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ជួប​ច​ចារ​គ្នា​ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ហើយដោយ​ភាគី​ក្រុមហ៊ុន​«​ឡូ​រី​»​យល់ព្រម​បង់​ដល់​ម្ចាស់​ដី​ចំនួន​៣០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​ហើយ​ភាគី​ទាំង​២​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជាមួយ​គ្នា​(​ជួល​ដី​)​ក្នុង​រយៈពេល​១០​ឆ្នាំ ។ ដូច្នេះ​ក្រោយ​ពី​បញ្ចប់​នៃ​ភាព​ចម្រូងចម្រាស់​នេះ​«​ឡូ​រី​»​បាន​ចាប់​បើក​ដំណើរការ​ឡើង​វិញ​ហើយ បន្ទាប់​ពី​បិទ​អស់​រយៈពេល​ជាង​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ