ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​កា.ប់ប្លន់តាក់ស៊ី​យ៉ាង​សាហា.វ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជា​អ្នក​បើកបររថ​យន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម បាន​ត្រូវ​ចោរ​ប្រើ​ល្បិច​ហៅ​ឲ្យ​ដឹក ដោយ​​ប្រាប់​ថា​ ទៅ​រង់ចាំទទួល​ប្រពន្ធ​របស់​ខ្លួន ប៉ុន្តែ​តាម​ពិត​គឺជា​ល្បិច​នាំ​យក​ទៅ​រឹត​ក​និង​កាប់​ប្លន់​យក​រថ​យន្ត​ទៅវិញ ។ អំពើ​ប្លន់​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ជា​អ្នក​បើកបររថ​យន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម បាន​ត្រូវ​ចោរ​ប្រើ​ល្បិច​ហៅ​ឲ្យ​ដឹក ដោយ​​ប្រាប់​ថា​ ទៅ​រង់ចាំទទួល​ប្រពន្ធ​របស់​ខ្លួន ប៉ុន្តែ​តាម​ពិត​គឺជា​ល្បិច​នាំ​យក​ទៅ​រឹត​ក​និង​កាប់​ប្លន់​យក​រថ​យន្ត​ទៅវិញ ។ អំពើ​ប្លន់​នេះ បណ្តាល​ឲ្យ​បើក​តាក់​សុ​ី​រង​របួសធ្ងន់ ​និង​ត្រូវ​ជនល្មើស​ច្រាន​ទម្លាក់​ពីលើ​រថយន្ត​រួច​ហើយ​ព្យាយាម​ឡើង​កាច់ចង្កូត​បើក​រត់គេច​ខ្លួន លុះ​ពេល​ដឹង​ថា​ រថយន្ត​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស ហើយ​មាន​អ្នក​តាម​ទៀត​នោះ ក៏​យក​រថយន្ត​មក​ប្លុង​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​កែង​នឹង​ផ្លូវ​រថភ្លើង ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។ ជន​រង​គ្រោះ​ឈ្មោះ ញា​៉​ញ់ សុខ​គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ទទឹង ឃុំ​ទួល​ទទឹង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ជា​អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ ពណ៌​ក្រហម ម៉ាក​កាម​រី​បា​ឡែ​ន ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AF-៦២៣៧ ។

ប្រភព​ព័ត៌មាន​ពី​បងប្រុស​របស់​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​នោះ រូប​គាត់បាន​​ទូរស័ព្ទ​ទៅ​ប្អូន​ឲ្យ​មក​ដឹក​ម៉ូយ​ម្នាក់​នៅ​ម្តុំ​ផ្សារ​រាត្រី តែ​ប្អូន​បាន​ប្រាប់​មក​វិញ​ថា ជាប់រវល់​ដឹកម៉ូយ​ទៅ​ខណ្ឌឫស្សីកែវ ហើយ​មួយសន្ទុះ​ក្រោយមក ​ប្អូនប្រុស​បាន​ទូរស័ព្ទ​មក​ប្រាប់​វិញ​ថា គេ​ឲ្យ​នៅ​រង់ចាំ​យកប្រពន្ធ​របស់​គេ​ទៀត ។ លុះដល់​ម៉ោងជាង​១១​យប់ គាត់​បាន​ទូរស័ព្ទ​ទៅ​ទៀត ​តែ​អត់​មាន​អ្នក​លើក​ទទួល ​ក៏​មាន​ភ្ញាក់ផ្អើល​ឡើង ។

ប្រភព​ព័ត៌មាន​ពី​អ្នក​នៅ​កន្លែង​កើតហេតុ​ឲ្យដឹង​ថា ពួក​គាត់​ឃើញ​រថយន្ត​មួយ​គ្រឿង​នេះ​​ឈប់​នៅ​កន្លែង​ខាងលើ​ជាង​១​ម៉ោង​ដោយ​អ្នកបើកបរ​ប្រាប់​ថា រង់ចាំ​ដឹក​ប្រពន្ធ​របស់​ម៉ូយ ។ លុះ​ពេល​មានការ​ភ្ញាក់ផ្អើល​ទើប​ដឹង​ថា នោះ​គឺជា​ល្បិច​របស់​ចោរ​ដែល​បាន​រៀប​គម្រោង​ទុកជា​មុន រហូត​ដល់​មានឱកាស​ល្អ​ក៏​យក​ខ្សែ​ហ្វ្រាំង​ម៉ូតូ​រឹត​.ក​អ្នកបើកបរ​ផ្ទប់​ជាប់​ជាមួយ​កៅអី​រថយន្ត ។ ទោះជា​យ៉ាងណា ជន​រង​គ្រោះ​រើបម្រះ​រហូត​ចេញ​ក្រៅ​រថយន្ត​បាន និងមានការ​ប្រវាយប្រតប់​គ្នា តែ​ត្រូវ​ចោរ​យក​កាំបិត​បុ័ងតោ​ដែល​លាក់​ទុក​ជាប់​នឹង​ខ្លួន កាប់ជា​ច្រើន​កាំបិត ត្រូវ​ក្បាល​និង​ដៃ​បណ្តាល​ឲ្យ​ប្រកាច់​នៅ​ខាងក្រៅ​រថយន្ត រួច​ហើយ​ចោរ​ក៏​ឡើង​បើករថយន្ត​គេចខ្លួន​យ៉ាង​ប្រញាប់ ។

ភ្លាម​ៗ​នោះ អ្នក​ឃើញ​ហេតុការណ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ចុះ​មក​ដល់ រួច​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​​របស់​គ្លី​នី​ក​ពន្លឺ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗព្រមទាំង​ស្រែក​តាម​វិទ្យុទាក់ទង​ឲ្យ​ម​ត្ថ​កិច្ច​គ្រប់​ខណ្ឌ​ចុះ​ជួយ​អន្តរាគមន៍ ។ លុះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ ចេញ​អន្តរាគមន៍​និង​ល្បាត ក៏​ប្រទះ​ឃើញ​រថយន្ត​ខាងលើ​ត្រូវ​ចោរ​បើក​យក​ទៅ​ប្លុងចោល​នៅ​ផ្លូវ​លេខ​៦១ ក្នុង​ខណ្ឌដូនពេញ ចំណែកចោរ​រត់គេច​ខ្លួន​បាត់ ។ រថយន្ត​តាក់​សុ​ី​ម៉ែត្រ​ដែល​ត្រូវ​ចោរប្លន់​នេះ មាន​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស និង​មាន​ប្រព័ន្ធ​វិទ្យុទាក់ទង​របស់​ក្រុមហ៊ុន​តាក់ស៊ី​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​បាន​ទាក់ទង​ទៅ​ខាង​ខណ្ឌឫស្សីកែវ ឲ្យ​មក​យក​រថយន្ត​ទៅ​រក្សា​ទុក និង​ធ្វើ​កំណត់ហេតុ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនល្មើស​មក​ដាក់ទោស​ទៅ​តាម​ច្បាប់ ។ នេះ​ជា​សំណាង​មួយ​ដែរ​ដែល​ចោរ​មាន​តែ​ម្នាក់​តទល់ បើ​មាន​២​នាក់​រួម​កម្លាំង​គ្នា​នោះ អ្នក​បើក​តាក់ស៊ី​រូប​នេះ​ប្រហែលជា​បាត់បង់​ជីវិត​មិន​ខាន ៕ ​

អត្ថបទសរសេរ ដោយ