ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ក្នុងស្រុក​កណ្តាលស្ទឹង លើកគ្នា​មក​តវ៉ា​ដល់​សាលាខេត្ត

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បន្ទាប់​ពី​មានការ​លើកគ្នា​មក​តវ៉ា​ដល់​សាលាខេត្ត គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​បាន បើក​កិច្ចប្រជុំ​ជា​បន្ទាប់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ២០១៨ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់…

ខេត្តកណ្តាល ៖ បន្ទាប់​ពី​មានការ​លើកគ្នា​មក​តវ៉ា​ដល់​សាលាខេត្ត គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​បាន បើក​កិច្ចប្រជុំ​ជា​បន្ទាប់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ២០១៨ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ តំណាង​ជិត​១០០០​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា​សុំ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយ​អន្តរាគមន៍​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ឱ្យ ខណៈ​ដែល​ដី​ប្រមាណ​២០០​ហិ​កតា​ទាំងនោះ​ត្រូវ​បាន​ក្លាយទៅជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អស់​ទៅ​ហើយ ។

លោក ភី ស៊ី​ថា ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងភូមិ​អំពៅព្រៃ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង​បាន​អះអាង​ថា ដី​ដែល​មាន​ទំនាស់​នេះ​ជាង​២០០​ហិ​កតា ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៤​ឃុំ រួម​មាន​ឃុំ​ក​ណ្តោ​ក ឃុំ​អំពៅព្រៃ ឃុំ​ព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យា​ង ហើយ​ពួក​គាត់​កាន់កាប់​ត​ៗ​ពី​ឪពុក​ម្តា​យមក តាំងពី​អំឡុង​ឆ្នាំ​១៩៨០​មក​ម្លេះ ។ លុះ​ឆ្នាំ​១៩៩៦​ក្រុមហ៊ុន​បាន​ចុះ​ទិញ ដោយ​ឱ្យប្រាក់​កក់​១​គ្រួសារ​ចាប់ពី​១៥​ម៉ឺន ដល់​៣០​ម៉ឺន​រៀល ហើយ​ក៏​មិន​បានឱ្យ​គ្រប់​ចំនួន​ដែរ ជា​ហេតុ​នាំ​ឱ្យ​ពួក​គាត់​ចូល​ទៅ​កាន់កាប់​បង្កបង្កើន​ផល​វិញ​រហូត​មក ។

ស្រាប់តែ​ក្រោយមក​ក្រុមហ៊ុន​បាន​បង្ហាញ​ថា មាន​ប័ណ្ណកម្មសិទ្ធិ​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ឆ្ងល់​ថា មិន​បាន​លក់​ផង ហេតុនេះ​បានជា​ក្រុមហ៊ុន​មាន​ប័ណ្ណកម្មសិទ្ធិ ហើយដោយ​សារ​តែ​ជួប​ការ​លំបាក​ពេក​ក៏​នាំ​គ្នា​មក​សាលាខេត្ត​សុំ​ឱ្យ​លុប​ចោល​នូវ​ប័ណ្ណកម្មសិទ្ធិ​របស់​ក្រុមហ៊ុន ព្រោះ​ពួក​ខ្លួន​មិន​បាន​លក់​ឱ្យ​នោះ​ទេ និង​សំណូមពរ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយ​អន្តរាគមន៍​ផ្តល់​ប​ណ្ណ័​កម្មសិទ្ធិ​ឱ្យ​ងាយស្រួល​កាន់កាប់​អាស្រ័យ​ផល ។ បន្ទាប់​ពី​មានការ​តវ៉ា លោក បូ សា​វឿ​ន នាយក​ទីចាត់ការ​អន្តរ​វិស័យ​ខេត្តកណ្តាល បាន​ចេញ​មក​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ឱ្យ​ប្រជាពលរដ្ឋ​រើស​តំណាង ខ្លួន​ចំនួន​៣​នាក់ ក្នុង​១​ភូមិ ដើម្បី​ធ្វើ​បែបបទ​ដាក់​ចូល​មក​រដ្ឋបាល​ខេត្ត ដើម្បី​ពិនិត្យ​ដោះស្រាយ​ជូន ។ ដោយនៅ​រសៀល​នេះ គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត ក៏​បាន​កោះ​ប្រជុំ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ដី​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ហើយ​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​នេះ​ដែរ ហើយ​បន្ទាប់​ពី​ប្រជុំ​រួចរាល់​នឹង​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​តំណាង​ចូលរួម​ដោះស្រាយ ។

ក្រោយ​ពី​ទទួលយក​នូវ​ការ​សម្របសម្រួល​ពី​មន្ត្រី​សាលាខេត្ត​ប្រជាពលរដ្ឋ​បាន​បាន​នាំ​គ្នា​រំសាយ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ក្នុង​អំឡុង​ម៉ោង​១២​ថ្ងៃត្រង់ ។

គួរ​បញ្ជាក់​ដែរ​ថា ដី​ទំនាស់​នៅ​ក្នុង​ឃុំ​ទាំង​៤​ខាងលើ បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ទើបតែ​កម្រើក​ឡើង​វិញ ខណៈ​ដែល​គម្រោង​សង់​ព្រ​លាន​យន្តហោះ​ត្រូវ​បាន​លេចឡើង នៅ​ពេល​ដែល​ក្រុម​ឈ្មួញ​នាំ​គ្នា​សម្រុក​ចុះ​ទិញ ហើយ​ទំនាស់​ទាំងនេះ​ក៏​មាន​ក្រុម​អ្នក​គប់​ជេរ និង​ឈ្មួញ​នៅ​ពីក្រោយ​ជា​ច្រើន​ក្រុម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ