ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមាន​អា​មេ​រិ​កថា ពួក​គេ​នឹង​ការពារ​អត្ថប្រយោជន៍​របស់​ខ្លួន

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ប្រទេស​ចិន​បាន​ព្រមាន​ថា ពួក​គេ​នឹង​ចេញ​វិធានការ​ចាំបាច់​ការពារ​អត្ថប្រយោជន៍របស់​ខ្លួន ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​តឹងរ៉ឹង​លើ​ការ​នាំ​ចេញ​ដែកថែប និង​អាលុយមីញ៉ូម​របស់​ចិន ។ គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ប្រទេស​ចិន​បាន​ព្រមាន​ថា ពួក​គេ​នឹង​ចេញ​វិធានការ​ចាំបាច់​ការពារ​អត្ថប្រយោជន៍របស់​ខ្លួន ប្រសិនបើ​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​តឹងរ៉ឹង​លើ​ការ​នាំ​ចេញ​ដែកថែប និង​អាលុយមីញ៉ូម​របស់​ចិន ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ស្នើ​ឲ្យ​ដាក់​ពន្ធ​ធ្ងន់ធ្ងរ​លើ​ចិន និង​ប្រទេស​ដទៃ​ទៀត ខណៈ​ចិន​បាន​ផលិត​ដែកថែប និង​អាលុយមីញ៉ូម​លើសលប់ ។

សំណើ​នេះ​ផ្តល់​ឱកាស​ដល់​លោក​ត្រាំ បង្ហាញ​ដល់​សាធារណជន​ពី​គោលនយោបាយ​អា​មេ​រិ​ក​ទី​១​របស់​លោក ប៉ុន្តែ​វា​ក៏​បាន​បង្ក​ការ​បារម្ភ​ថា ចិន​អាច​នឹង​សងសឹក ឬ​កើត​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក​ផង​ដែរ ។

លោក Wang Hejun នាយក​ក្រសួងពាណិជ្ជកម្ម​ចិន បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា៖« ប្រសិនបើ​ការ​សម្រេចចិត្ត​ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​ប៉ះពាល់​ដល់​អត្ថ​ប្រយោជន៍​របស់​ចិន​នោះ យើង​នឹង​ចេញ​វិធានការ​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិ​របស់​យើង»។

របាយការណ៍​របស់​អា​មេ​រិ​កទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ប្រទេស​ចិន​បាន​ព្រមាន​ថាបាន​បង្ហាញ​ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មកនេះ ប្រទេស​ចិន​បាន​ព្រមាន​ថាពី​ការ​បារម្ភ​ថា ការ​ផលិត​លើសលប់​ពី​ភាគី​ចិន គឺ​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ និង​ការ​ការពារ​ជាតិ ។

ប៉ុន្តែ​លោក Wang បដិសេធ​នឹង​គំនិត​នេះ​និង​ថា ៖« លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ក្រសួងពាណិជ្ជកម្ម គឺ​គ្មាន​ភស្តុ​តាង​ឡើយ និង​មិន​ពិត​ទេ » ។

លោក​បន្ត​ថា សហរដ្ឋអាមេរិក​មិន​គួរ​ងាយ​ចេញ​វិធានការ​ទប់ស្កាត់​ក្រោម​មូលហេតុ​សន្តិសុខ​ជាតិ​ទេ ព្រោះ​វា​មាន​ភាព​ស្រពេចស្រពិល និង​អាច​ត្រូវ​រំលោភ​បំពាន​បាន ។

ប្រទេស​ចិន​បាន​ផលិត​ដែកថែប​ប្រមាណ​ពាក់កណ្តាល​នៃ​ដែកថែប​សរុប​ក្នុង​ពិភព​លោក ប៉ុន្តែ​ផ្គត់ផ្គង់​បាន​ប្រមាណ​តែ​២%​ប៉ុណ្ណោះ នៃ​ដែកថែប​នាំ​ចូល​ដោយ​សហ​រដ្ឋអាមេរិក ។

សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​អះអាង​ថា ចិន​បាន​ផលិត​ដែកថែប​លើសលប់ គឺ​ក្រុមហ៊ុន​ចិន​បាន​ទទួល​ការ​ឧបត្ថម្ភ​ធន​យ៉ាងច្រើន​ពី​រដ្ឋាភិបាល​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ដែកថែប​ពិភពលោក និង​ប៉ះពាល់​ផលិតកម្ម​ក្នុងស្រុក​របស់​ពួក​គេ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ