ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 ភ្ញៀវ​ទេសចរណ៍​ជាង​២​ម៉ឺន​នាក់ មក​លេង​ខេត្តក្រចេះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​និយាយ​ថា មាន​ភ្ញៀវ​ទេសច​ណ៍​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​២​ម៉ឺន​នាក់ បាន​មក​លេង​កម្សាន្ត​នៅ​តាម​រម​នី​យ​ដ្ឋា​ន​នានា​នៅ​ក្នុង​ខេត្តក្រចេះ​ក្នុង​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​មាន​រយៈពេល​៣​ថ្ងៃ ។ ក្នុង​នោះ​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​ព្រែក​កាំ​ពី​ដែល​មាន​ទីតាំង ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា…

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​និយាយ​ថា មាន​ភ្ញៀវ​ទេសច​ណ៍​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​២​ម៉ឺន​នាក់ បាន​មក​លេង​កម្សាន្ត​នៅ​តាម​រម​នី​យ​ដ្ឋា​ន​នានា​នៅ​ក្នុង​ខេត្តក្រចេះ​ក្នុង​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​មាន​រយៈពេល​៣​ថ្ងៃ ។

ក្នុង​នោះ​រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​ព្រែក​កាំ​ពី​ដែល​មាន​ទីតាំង ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា គឺ​ទទួល​បាន​ភ្ញៀវ​ចូល​មក​លេង​កម្សាន្ត​ច្រើន​ជាងគេ ។

រមណីយដ្ឋាន​ទឹក​ជួរ​ទន្លេមេគង្គ​ព្រែក​កាំ​ពី​ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៃ​តំបន់​អេកូ​ទេសចរណ៍​នៅ​ប៉ែក​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ។ រម​នី​យ​ដ្ឋា​ន​មួយ​នេះ គឺ​មាន​ចម្ងាយ​ជាង​១៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​រម​នី​យ​ដ្ឋា​ន​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី​ដែល​ទទួល​បាន​អត្រា​ភ្ញៀវ​ទៅ​ងូតទឹក​លេង និង​ទទួលទាន​អារ​ហារ​មាន​ចំនួន​យ៉ាងច្រើន​កុះករ​ច្រើន​ជាងគេ​ជាមួយ​គ្នា​នោះ​ក៏​មាន​រម​នី​យ​ដ្ឋា​ន​រម​នី​យ​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​ដែល​ជា​តំបន់​ទេ​ចរណ៍​កែ​ច្នៃ​ក៏​ទទួល​បាន​កំណើន​ភ្ញៀវ​ទៅ​លេង​យ៉ាងច្រើន​កុះករ​ផង​ដែរ ។ ក្រៅពី​នោះ​ក៏​នៅ​មាន​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត ទេសចរណ៍​ប្រវត្តិសាស្ត្រ នៅ​ស្រុក​សំបូរ ។

យោង​តាម​របាយ​ការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​បង្ហាញ​ថា រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម គិត​ចាប់ពី​ថ្ងៃ​ទី​១៦​ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​ខេត្តក្រចេះ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ចូល​មក​លេង​កម្សាន្ត​ចំនួន​២៧២៨០​នាក់ បើ​ធៀប​រយៈពេល​បី​ថ្ងៃ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧ កើនឡើង​២០០១​នាក់ ស្មើរ​៧,៨៤​ភាគរយ ហើយ​អា​ត្រា​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ថា​មាន​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​មុន ។

ភ្ញៀវ​ទេសចរណ៍​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​ដែល​បាន​ចូល​មក​លេង​កម្សាន្ត​តាម​បណ្តាល​រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​អេកូ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​ភាគច្រើន​ភ្ញៀវ​ទាំងនោះ​បាន​សម្រុក​នាំ​គ្នា​ចូល​មក​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី ។

បើ​ទោះបីជា​ស្ថានភាព​ផ្លូវ​ឆ្ពោះទៅ​កាន់​តំបន់​ទេសចរណ៍​មួយ​នេះ​មាន​សភាព​តូច​ចង្អៀត​និង​ហុយ​បន្តិច​ក្តី​តែ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម គឺ​ស្ថានភាព​ភ្ញៀវ​ទេសចរណ៍​បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​រៀងខ្លួន​ប​ញ្ជ្រៀ​ត​គ្នា​ឆ្ពោះទៅ​លេង​នៅ​តំបន់​រមណីយដ្ឋាន​មួយ​នេះ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាប់ និង​ដង​ទន្លេមេគង្គ ។

ជាមួយនឹង​អត្រា​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ដែល​បាន​ចូល​មក​លេង​នៅ​ខេត្តក្រចេះ​រយៈពេល​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម អាជ្ញាធរ​ខេត្ត​ក៏​បាន​រៀបចំ​កម្លាំង ដើម្បី​ត្រៀម​ការពារ​ក៏​ដូច​ជា​សង្គ្រោះ ចំណែក​នៅ​តាម​ដងផ្លូវ​គ​របាល​រា​ចរណ៍​ក៏​ជួយ​សម្រួល​ចរាចរណ៍​ទៅ​មក​នៅ​តាម​តំបន់​រម​នី​យ​ដ្ឋា​ន​ជា​ច្រើន​ជូន​ភ្ញៀវ​ដែល​បាន​ចូល​មក​លេង​កម្សាន្ត​នៅ​ខេត្តក្រចេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ