ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ព័ត៌មាន​បន្ថែម​ពី Samsung Galaxy S9

6 ឆ្នាំ មុន

ក្រុមហ៊ុន Samsung អាច​នឹង​ប្រកាស​ពី​ព័ត៌មាន​ទូរស័ព្ទ Samsung Galaxy S9 ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង់ចាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។ Samsung Galaxy…

ក្រុមហ៊ុន Samsung អាច​នឹង​ប្រកាស​ពី​ព័ត៌មាន​ទូរស័ព្ទ Samsung Galaxy S9 ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រង់ចាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ។

Samsung Galaxy S9 គឺជា​ទូរស័ព្ទ​ថ្មី​ជាងគេ ក្នុង​ចំណោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជួរ​មុខ​របស់​ក្រុមហ៊ុន ដែល​មាន​កម្លាំង​ម៉ាស៊ីន​ដ៏​ខ្លាំង​, ស្គ្រី​ន​ធំ​, មាន Animoji និង​កាមេរ៉ា​ចំនួន​២ ។

Samsung បាន​ចេញ​សំបុត្រ​អញ្ជើញ​ចូលរួម​កម្មវិធី Mobile World Congress នៅ Barcelona ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ខាង​មុខ ដើម្បី​បង្ហាញ​ពី​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ដែល​អាច​ប្រកួតប្រជែង​ជាមួយ iPhone X របស់ Apple បាន ។ កាលពី​ឆ្នាំ​មុន Samsung Galaxy S8 បាន​នាំ​មក​នូវ​ភាព​ជោគជ័យ​ដ៏​ធំ​មួយ​ដល់​ក្រុមហ៊ុន ។

ទូរស័ព្ទ​ថ្មី​នេះ​នឹង​បង្ហាញ​មុន​កម្មវិធី Mobile World Congress បន្តិច ។ ទូរស័ព្ទ​នេះ​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​១៦ មីនា ប៉ុន្តែ​មានការ​កុម្ម​ង់​ទុក​មុន​ចាប់ពី​ថ្ងៃ​ទី​១ មីនា ផង​ដែរ ។

Galaxy S9 នឹង​មាន​រូបរាង​ស្រ​ដៀង​នឹង S8​។ យោង​តាម ETNews របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ថា វា​អាច​នឹង​មាន​ស្គ្រី​ន​ទំហំ​៥,៧៧​អុ​ី​ញ ខណៈ Galaxy S9+ នឹង​មាន​ស្គ្រី​ន​៦,២២​អ៊ី​ញ​។ វា​អាច​នឹង​មាន​កន្លែង​ស្កេ​ន​ក្រយៅ​ដៃ​នៅ​ខាងក្រោយ និង​មាន​ស្គ្រី​ន​ធំ ដូចដែល​បានឃើញ​លើ​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​របស់ Samsung ។

បើ​ទោះជា iPhone X មាន​កម្លាំង​ម៉ាស៊ីន​ដ៏​ខ្លាំងក្លា​ក្តី ប៉ុន្តែ​អ្នក​តាមដាន​ទីផ្សារ​មួយ​ចំនួន​គិត​ថា Galaxy S9 របស់ Samsung អាច​នឹង​មាន​កម្លាំង​ម៉ាស៊ីន​ល្អ​ជាង S8 ដែល​ចេញ​កាលពី​ឆ្នាំ​មុន​ទៅ​ទៀត ។

ទូរស័ព្ទ​នេះ​អាច​នឹង​ភ្ជាប់​មក​ជាមួយ​នូវ Android 8.0 ផង​ដែរ ។ វា​អាច​នឹង​មាន RAM 4GB និង​កន្លែង​ផ្ទុក 64GB ខណៈ Galaxy S9+ មាន RAM 6GB និង​កន្លែង​ផ្ទុក 128GB។
គួរ​បញ្ជាក់​ថា Galaxy S9 នេះ​ត្រូវ​បាន​គេ​គិត​ថា គឺជា​ការ Upgrade លើ Galaxy S8 និង​មិនមែន​ជា​ការ​ច្នៃ​ម៉ូ​ដ​ថ្មី​ទាំងស្រុង​ដូច iPhone X ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ