ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួកចិន​ផឹកស៊ីស្រវឹងវ៉ៃគ្នាយ៉ាង​​រញ៉េរញ៉ៃ នៅ​មាត់សមុទ្រ​កំពង់​​សោម​​ ​

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ ក៏​មាន​បុរស​ជនជាតិ​ចិន​ចំនួន​៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត ឃាត់ខ្លួន​ភ្លាម​ៗ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់​ពី​ពួក​គេ​បាន​ឈ្លោះប្រកែក​និង​វាយតប់​គ្នា បង្ក​ហិង្សា​លើ​ជនជាតិ​ខ្មែរ​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ កាលពី​វេលា​ម៉ោង​១០​យប់​ម្តង និង​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ ក៏​មាន​បុរស​ជនជាតិ​ចិន​ចំនួន​៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត ឃាត់ខ្លួន​ភ្លាម​ៗ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាប់​ពី​ពួក​គេ​បាន​ឈ្លោះប្រកែក​និង​វាយតប់​គ្នា បង្ក​ហិង្សា​លើ​ជនជាតិ​ខ្មែរ​នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ កាលពី​វេលា​ម៉ោង​១០​យប់​ម្តង និង​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ​ម្តង​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ។

ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​លេខ​៣ បាន​គូសបញ្ជាក់​ថា មិន​ដល់​មួយ​ម៉ោង​ផង​ជនជាតិ​ចិន​ចំនួន​៩​នាក់ ត្រូវ​បាន​កម្លាំង​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ទីតាំង​ចំនួន​ពីរ​ផ្សេង​គ្នា​ ក្រោយ​ពី​ពួក​គេ​ផឹកស៊ី​ស្រវឹង​ឈ្លោះប្រកែក​គ្នា​ ហើយ​បាន​បង្ក​ជា​ហិង្សា​ទៅ​លើ​ជនជាតិ​ខ្មែរ​បង្ក​ឱ្យ​រង​របួស​ចំនួន​២​នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ករណី​ទី​១ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ បន្ទាប់​ពី​ពួក​គេ​បាន​ដេញ​កាប់​ជនជាតិ​ខ្មែរ នៅ​វេលា​ម៉ោង​២២ នៅ​ចំណុច​ហាង​ផឹកស៊ី​យីហោ​៧​ស្កា​យ​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ក្រោយ​ពី​ពួក​គេ​មាន​កំហឹង​ទៅ​លើ​យុវជន​ជនជាតិ​ខ្មែរ​ដែល​អង្គុយ​ផឹក​ក្បែរ​គ្នា​ដែល​ធាក់​កៅអី​ក្នុង​ហាង ។ ការ​ដេញ​កាប់​ពី​សំណាក់​ជនជាតិ​ចិន​នេះ​បាន​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​នោះ​ភ័យ បាន​រត់​មក​ចូល​ផ្ទះ​នៅ​សង្កាត់​លេខ​៣ និង​បណ្តាល​ឱ្យ​រង​របួស​ដោយ​កាប់​ត្រូវ​ត្រង់​ចង្កេះ​ពីក្រោយ ។

បន្ទាប់​មក​ប្រមាណ​ជិត​៣០​នាទី​យប់​ថ្ងៃ​ដដែល​ក៏​មាន​ជនជាតិ​ចិន​មួយ​ក្រុម​ផ្សេង​ទៀត បាន​ឈ្លោះប្រកែក​គ្នា ក្នុង​ហាង​ផឹកស៊ី​មួយ​កន្លែង គ្មាន​ស្លាក​យីហោ ត្រង់​ចំណុច​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​(​មុខ​បុរី​ម៉ា​រី​អូ​) គឺជា​ជម្លោះ​រវាង​ជនជាតិ​ចិន​ដូច​គ្នា បាន​រាលដាល​មក​ដល់​ជនជាតិ​ខ្មែរ ដោយ​ភាគី​ម្ខាង​ទំនង​ស្រវឹង​បាន​ស្ទុះ​ទៅ​វាយ​ជនជាតិ​ខ្មែរ ដែល​ជិះ​ម៉ូតូ​ក្បែរ​កន្លែង​កើតហេតុ ។ ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​អន្តរាគមន៍ តែ​ជនជាតិ​ចិន​នោះ​ពុំ​បាន​ស្តាប់​នោះ​ទេ បាន​ប្រវាយប្រតប់​ចង់​តដៃ​ជាមួយ​សមត្ថកិច្ច​ថែម​ទៀត រហូត​កម្លាំង​ពិសេស​របស់​ស្នងការ​មក​ដល់​ទើប​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​បាន​ចំនួន​៥​នាក់​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ចា​ក់​ផង​ដែរ​ថា កាលពី​យប់​ថ្ងៃ​១៥ កុម្ភៈ នៅ​ក្រុងព្រះសីហនុ​ដែល​ជា​ថ្ងៃ​សែន​ចិន​ក៏​មាន​ជនជាតិ​ចិន​ចំនួន​២​ក្រុម​ផ្សេង​គ្នា​បាន​បង្ក​អុកឡុក​ផង​ដែរ ដោយ​ករណី​ទី​១​បាន​វាយតប់​ជាមួយ​ក្រុម​សន្តិសុខ​ក្លិប​កម្សាន្ត​ស្កា​យ​ឡាញ ឃាត់ខ្លួន​មនុស្ស​ជិត​១០​នាក់ ។ ករណី​ទី​២​ជនជាតិ​ចិន​មួយ​ក្រុម​បាន​ទៅ​រករឿង​ស្ត្រី​បម្រើ​ការ​ក្នុង​សណ្ឋាគារ​មួយ រហូត​ធ្វើ​ឱ្យ​ស្វាមី​របស់​ស្ត្រី​នោះ​ទ្រាំ​មិន​បាន ក៏​បាន​យក​កាំបិតប៉័ងតោ​ដេញ​កាប់​ចំនួន​៣​កាំបិត​បណ្តាល​ឱ្យ​រង​របួស​ម្នាក់ ។ បាន​កត់​សម្គាល់ថា ចិន​ដែល​មាន​បញ្ហា​ត្រូវ​ចាប់ខ្លួន​នេះ​សុទ្ធតែ​ចិន​មក​តាំង​ទីលំនៅ​ថ្មី ៕

អត្ថបទសរសេរ ដោយ