ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​សុខដុម​នី​យ​កម្ម​សាសនា គឺជា​កាតព្វកិច្ច​ការ​ចាំបាច់​ចំពោះ​មុខ​មួយ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​កាត់​ឬ​សសី​មា​ព្រះ​វិហារ…

ខេត្តកំពត ៖ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន និង​ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​កាត់​ឬ​សសី​មា​ព្រះ​វិហារ និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​យស​ម​ន្រី្ត នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រ​ភ្នំ ស្រុក​អង្គរ​ជ័យ ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​លើក​ឡើង​ថា ការ​ពង្រឹង​សុខដុម​នី​យ​កម្ម​សាសនា គឺជា​កាតព្វកិច្ច​ការ​ចាំបាច់​ចំពោះ​មុខ​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង ព្យាយាម​អនុវត្ត​គ្រប់​កាលទេស​ក្នុង​នោះ​ត្រូវធ្វើ​ឲ្យ​គ្រប់​ជនជាតិ និង​សាសនិក​ទាំងអស់​នៅ​កម្ពុជា ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ថា «​នេះ គឺជា​ការ​អនុវត្ត​កាតព្វកិច្ច​ជាតិ​ដូច​ៗ​គ្នា គឺ​រួបរួមសាមគ្គី​ស្នេហា​ជាតិ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ​តែ​មួយ​ព្រះមហាក្សត្រ​តែ​មួយ និង​រាជរដ្ឋាភិបាល​តែ​មួយ​ស្រប​តាម​បាវ​រចនា​ជាតិ សាសនា ព្រះមហាក្សត្រ ។ យើង​អាច​និយាយ​មួយ​បែប​ទៀត​ថា សាសនា គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​វប្បធម៌​សន្តិភាព ព្រោះ​សាសនា​ដឹកនាំ​សាសនិក​ទៅ​រក​សេចក្តីសុខ និង​សុភមង្គល ហើយ​បញ្ហា​នយោបាយ​សុខដុម​រម​នី​យ៍​កម្ម​ផ្នែក​សាសនា គឺ​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ មិន​ថា​ប្រទេស​តូច ឬ​ប្រទេស​ធំ​នោះ​ទេ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា «​សមិទ្ធផល​ព្រះ​វិហារ​ដ៏​ស្កឹមស្កៃ និង​សមិទ្ធផល​នានា​ដែល​យើង​កំពុង​សម្ពោធ​ឆ្លង​នា​ព្រឹក​នេះ គឺ​បាន​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៤៥​ម៉ឺន​ដុល្លារ ដោយ​ទឹកប្រាក់​នេះ បាន​កើត​ចេញពី​ទឹកចិត្ត​របស់​ពុទ្ធបរិស័ទ និង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​មាន​ទឹកចិត្ត និង​ការ​ចូលរួម​ពិត មិនមែន​ចេះ​តែ​និយាយ ឬ​សន្យា​ចោល​នោះ​ទេ ។ ការ​ដឹកនាំ និង​ការ​អភិវឌ្ឍ​ប្រទេស គឺ​ត្រូវការ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​ដើរ​ទន្ទឹម​គ្នា ហើយ​ការ​ដឹកនាំ​ប្រទេស គឺ​ចាំបាច់​ត្រូវ​តែ​ឲ្យ​ប្រជាជន​សុខ​សប្បាយ​ដែល​ស្រប​ទៅ​ផ្លូវ​ព្រះពុទ្ធ​សាសនា​ផង​ដែរ​»​។ លោក​ហ៊ុន ម៉ា​ណែ​ត​បាន​បញ្ជាក់​ថា «​កាលពី​អតីតកាល គឺ​ខ្មែរក្រហម​បាន​បំផ្លាញ​ព្រះពុទ្ធ​សាសនា និង​សាសនា​ផ្សេង​ៗ​ទាំងស្រុង​ធ្វើ​ឲ្យ​មនុស្ស​ខ្វះ​សីលធម៌ គុណធម៌ គ្មាន​សាសនា នៅ​ក្នុង​ខ្លួន ទីបំផុត​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខវេទនា ហើយ​ប្រទេស​បាន​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម នេះ​ហើយ គឺជា​មេរៀន​សម្រាប់​ជីវិត និង​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ ដែល​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ៗ​ទៀត ត្រូវ​តែ​រៀន និង​ចង់​ចាំ​ទុកជា​និច្ច ។

ក្នុង​បុព្វហេតុ​ស្រលាញ់​ជាតិ និង​ប្រជាជន​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​បាន​លះបង់​អ្វី​ៗ​គ្រប់យ៉ាង និង​ខិតខំ​ជំនះ​រាល់​ការ​លំបាក​ស្វែងរក​សន្តិភាព​សង្គ្រោះ​ជីវិត​ប្រជាជន ការពារ​បូរណភាព​ដែនដី និង​កសាង​ប្រទេស ដើម្បី​ប្រជាពលរដ្ឋ និង​កូនចៅ ។ ផ្ទុយ​ទៅ​វិញ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន មិន​បាន​សន្យា​ទេ គឺ​លោក​ធ្វើ​ដោយ​ខ្លួន​លោក​ផ្ទាល់ និយាយ​ពិត ធ្វើ​ពិត កសាង​ពិត ឧ​ប​ត្ថ​ម​ពិត​ៗ ហើយ​ក៏​បាន​ចុះ​ជួប​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​នេះ​ហើយ គឺជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សុខ​សន្តិភាព ។

គ្រប់​វត្ត​ដែល​កើត​មុន​ឆ្នាំ​១៩៧០ គឺ​ត្រូវ​បាន​បំផ្លិចបំផ្លាញ គ្មាន​សល់​ព្រោះតែ​ភ្លើង​សង្គ្រាមស៊ីវិល និង​ក្នុង​របប​ប៉ុ​ល​ពត ។ ប៉ុន្តែ​ក្រោយ​ពេល​ប្រទេស​ត្រូវ​បាន​រំដោះ​នៅ​ថ្ងៃ​ទី​០៧ ឆ្នាំ​១៩៧៩ គ្រប់​ទី​វត្ត​អារាម និង​សាសនា​ទាំងអស់​ក៏​មានជីវិត​រស់រៀន​ឡើង​វិញ ហើយ​យ​ការ​អភិវឌ្ឍ​រីក​ចម្រើន ជា​បន្តបន្ទាប់​មក​ដល់​សព្វ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ